ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមកម្មវិធី “មកតំបន់បម្រៀង Quan ho” ឆ្នាំ២០១៥

ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung អញ្ជើញចូលរួមកម្មវិធី “មកតំបន់បម្រៀង Quan ho” ឆ្នាំ២០១៥ - ảnh 1
កម្មវិធី មកតំបន់ចម្រៀង Quan ho ឆ្នាំ២០១៥

     (VOVworld) - នាយប់ថ្ងៃទី៧ មិនា នៅខេត្ត Bac Ninh ភាគខាងជើងវៀតណាម ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានអញ្ជើញចូលរួមកម្មវិធី
“មកតំបន់ចម្រៀង Quan ho” ឆ្នាំ២០១៥ និងពិធីទទួលប័ណ្ណកេរ្តិ៍ដំណែលជាតិពិសេស
ចំពោះសំណង់ចំនួន២រួមមាន៖ តំបន់ផ្នូរ ទីធ្វើសក្ការៈបូជាបណ្ដាស្ដេចនៅ រាជកាល
 Ly នៅទីរួមខេត្ត Tu Son​ និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម សិល្បៈវត្ត Phat
 Tich នៅឃុំ Phat Tich ស្រុក Tien Du។ត្រូវបានរៀបចំឡើង២ឆ្នាំ ម្ដង កម្មវិធី មក
តំបន់ចម្រៀង Quan ho ២០១៥ ដោយមានគោលដៅលើកតម្កើងតំលៃខាងសិល្បៈ វប្បធម៌ដ៏វិសេសវិសាលរបស់ចម្រៀងប្រជាប្រិយ Quan ho Bac Ninh ដែលជា បេតិកភ័ណ្ឌវប្បធម៌អរូបីតំណាងរបស់មនុស្សជាតិ។នេះក៏ជាសកម្មភាព១ក្នុង ចំណោមសកម្មភាពសំដៅអភិរក្សនិងពង្រីកនូវតំលៃវ​ប្បធម៌នៃបេតិកភ័ណ្ឌ
ចម្រៀង ប្រជាប្រិយ Quan ho ដែលខេត្ត Bac Ninh បានសន្យាជាមួយ UNESCO
ក្រោយ ពីបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៏អរូបីតំណាងរបស់មនុស្សជាតិ
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ