ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអគ្គលេខាធិកាសម្ព័ន្ធ សមាគមនារីគុយបា

(VOVWORLD) - នារសៀលថ្ងៃទី ១២ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទទួលជួបលោកស្រី Teresa Amarelle Boué សមាជិកា ក្រុមប្រឹក្សារដ្ឋនិងជា អគ្គលេខាធិការនៃសម្ព័ន្ធសមាគមនារីគុយបា ដែលកំពុងដឹកនាំ គណៈប្រតិភូសម្ព័ន្ធសមាគមនារីមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអគ្គលេខាធិកាសម្ព័ន្ធ សមាគមនារីគុយបា - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអគ្គលេខាធិកាសម្ព័ន្ធសមាគមនារីគុយបាលោកស្រីTeresa Amarelle Boué។ (រូបថត៖ VOV)
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ ថែរក្សា និងជំរុញទំនាក់ទំនងពិសេសរវាងវៀតណាមនិង គុយបា លើទាំងកម្រិតបក្ស រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជន ជាមួយប្រជាជន។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតំលៃខ្ពស់ចំពោះ តួនាទី និងសកម្មភាពរបស់សម្ព័ន្ធសមាគមនារីគុយបា និងបុគ្គលលោកស្រីអគ្គលេខា ធិការ Teresa Amarelle Boué ក្នុងការជំរុញការអនុវត្តសមភាព
យេនឌ័រ ការធានាសិទ្ធិ និងផលប្រយោជន៍របស់នារីគុយបាក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម។ ទន្ទឹម នឹងនោះ លោកចាត់ទុកថា ក្នុងសម័យកាលបច្ចុប្បន្ន ការពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រពីគ្នាទៅវិញទៅមក រវាងស្ត្រីនៃប្រទេសទាំងពីរពិតជាមានសារសំខាន់។
រីឯខ្លួនវិញ អគ្គលេខាធិការសម្ព័ន្ធសមាគមនារីគុយបាលោកស្រី Teresa Amarelle Boué បានជម្រាបជូនលោកប្រធានរដ្ឋសភាវៀតណាមអំពីសកម្មភាពក្នុង ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសម្ព័ន្ធសមាគមនារីគុយបា ហើយមានបំណងចង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើបទពិសោធន៍ និងសកម្ម ភាពជាក់ស្តែង ដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់នារីដើម្បីចូលរួមច្រើន បន្ថែមទៀត នៅក្នុងសកម្មភាពសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ