ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានរដ្ឋឡាវ

(VOVWORLD) - អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានបញ្ជាក់ថា ឡាវតែងតែ យកចិត្តទុកដាក់ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបអនុប្រធានរដ្ឋឡាវ - ảnh 1ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៩ កក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួប អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ លោក Bounthong Chitmany និងគណៈប្រតិភូជាន់ខ្ពស់របស់បក្ស និងរដ្ឋឡាវដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue មានបំណងថា ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលគ្នា ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងការិយាល័យនយោបាយទាំងពីរក្នុងឆ្នាំ ២០២២; រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់លើគ្រប់បណ្តាញ។
អនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany បានបញ្ជាក់ថា ឡាវតែងតែ យកចិត្តទុកដាក់ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ យោងតាមអនុប្រធានរដ្ឋឡាវ លោក Bounthong Chitmany ការដែលប្រទេសទាំងពីរសម្រប សម្រួលគ្នារៀបចំយ៉ាងល្អនូវសកម្មភាពអបអរសាទរខួបលើកទី ៦០ ទិវាបង្កើតទំនាក់ ទំនងការទូត និងខួបលើកទី ៤៥ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការគឺមានអត្ថន័យដ៏សំខាន់ចំពោះទំនាក់ទំនងពិសេសកម្រមាន រវាង ប្រជាជាតិទាំងពីរវៀតណាម-ឡាវ។ នេះជាឱកាសសម្រាប់កម្មាភិបាល បក្ខជន និង ប្រជាជន ឡាវ ជាពិសេសយុវជនជំនាន់ក្រោយ រំលឹកឡើងវិញនូវប្រពៃណីល្អប្រសើរ ហើយមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាព ពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ