ប្រធានរដ្ឋសភា​វៀតណាម​លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Denny Abdi និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំនៅវៀតណាមលោក Ali Akbar Nazari។
ប្រធានរដ្ឋសភា​វៀតណាម​លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi។ រូបថត៖ VOV

ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមនិងឥណ្ឌូនេស៊ីសុទ្ធតែប្រឈមមុខនឹងការសាកល្បងជាសកល ក៏ដូចជាបានចូលរួមការផ្លាស់ប្តូរដ៏សំខាន់ចំនួន ២ គឺការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌និងការផ្លាស់ប្តូរឌីជីថល។ បរិបទនេះទាមទារឲ្យប្រទេសនីមួយៗត្រូវផ្តោតសំខាន់លើការរៀបចំរចនាសម្ព័ន្ធពាណិជ្ជកម្មនិងវិនិយោគឡើងវិញតាមទិសតុល្យភាពជាង។ លោកប្រធានរដ្ឋសភាបានស្នើឱ្យប្រទេសទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានគុណភាពដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យនាវាចរណ៍ ជលផល កសិផល។ ប្រធានរដ្ឋសភាបានអះអាងថា វៀតណាមនឹងធ្វើអស់ពីសមត្ថភាពដើម្បីគាំទ្រឥណ្ឌូនេស៊ីក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ប្រកបដោយជោគជ័យដោយសង្ឃឹមថា ឥណ្ឌូនេស៊ីនឹងគាំទ្ររដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី ៩ ប្រកបដោយជោគជ័យ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Denny Abdi បានចាត់ទុកថា វៀតណាមនិងឥណ្ឌូនេស៊ីមានរចនាសម្ព័ន្ធប្រជាជនវ័យក្មេង ហើយនេះជាឧត្តមភាពប្រកួតប្រជែងរបស់ប្រទេសទាំងពីរ បើប្រៀបនឹងប្រទេសដទៃទៀត។ ដូច្នេះ លោកឯកអគ្គរដ្ឋទូតសង្ឃឹមថាប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នឹងមានសម្លេងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវនិងអប់រំរវាងប្រទេសទាំងពីរ។

ប្រធានរដ្ឋសភា​វៀតណាម​លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម - ảnh 2ប្រធានរដ្ឋសភាលោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Ali Akbar Nazari។ រូបថត៖ VOV

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Ali Akbar Nazari ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអះអាងថា វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងលើគ្រប់វិស័យជាមួយអ៊ីរ៉ង់តាមគ្រប់កាណាល់ បក្ស រដ្ឋាភិបាល រដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា វៀតណាមតែងតែស្តាប់អនុសាសន៍ សំណើ និងត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរដើម្បីជំរុញទំនាក់ទំនងនយោបាយ ការទូត កិច្ចសហប្រតិបត្តិការការពារជាតិសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាមពល ការប្រាស្រ័យរវាងប្រជាជននិងប្រជាជន... ជាមួយអ៊ីរ៉ង់។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ali Akbar Nazari បានអះអាងថា អ៊ីរ៉ង់ជានិច្ចកាលគោរពទំនាក់ទំនងជាមួយវៀតណាម ជានិច្ចកាលចាត់ទុកវៀតណាមជាមិត្តជិតស្និទ្ធនិងជឿទុកចិត្តរបស់អ៊ីរ៉ង់។ ឯកអគ្គរដ្ឋទូតក៏បានចាត់ទុកថា វៀតណាមនិងអ៊ីរ៉ង់មានចំណុចស្រដៀងគ្នាជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម... ទន្ទឹមនឹងនោះមានបំណងថា ប្រទេសទាំងពីរខិតខំប្រឹងប្រែងធ្វើអាជីវកម្មសក្តានុពលសហប្រតិបត្តិការដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ