ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន

(VOVWORLD) - នារសៀលថ្ងៃទី៩ មេសា នៅទីក្រុងប៉េកាំង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ជាផ្លូវការនៅប្រទេសចិន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បាន អញ្ជើញចូលរួមជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន។ 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញថ្លែងនៅជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន។ (រូបថត៖ VOV)
ថ្លែងនៅទីនេះ លោកប្រធាន រដ្ឋសភាបានសង្កត់ធ្ងន់ថា ទិសដៅមួយក្នុងចំណោមទិសដៅជាមូលដ្ឋាននិងសំខាន់ បំផុតក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ចិន គឺការពង្រឹងមូលដ្ឋានគ្រឹះ សង្គមឲ្យរឹងមាំថែមទៀត។ លោកប្រធានរដ្ឋសភាបានឲ្យដឹងថា៖ ក្នុងជំនួបមិត្តភាព ប្រជាជននិងយុវជនវៀតណាម-ចិនកាលពីខែធ្នូឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោក អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “រាល់សេចក្តីប្រាថ្នាដ៏ ស្មោះស្ម័គ្រនិងជ្រាលជ្រៅអំពីមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ របស់ប្រជាជនទាំងពីរតាំងពីច្រើនជំនាន់មកនេះ គឺជាប្រភពកម្លាំងដ៏ធំធេង និងជា មូលដ្ឋានដ៏រឹងមាំសម្រាប់សេចក្ដីជំនឿលើអនាគតដ៏ភ្លឺស្វាងនៃទំនាក់ទំនងរវាងប្រទេសបងប្អូនជិតខាងទាំងពីរ ដែលកំពុងស្ថិតនៅលើមាគ៌ាកសាងសង្គមនិយម”។ អគ្គលេខា បក្ស និងជាប្រធានរដ្ឋចិនលោក Xi Jinping ក៏មានប្រសាសន៍ផងដែរថា៖ “ឫសគល់នៃ ទំនាក់ទំនងចិន-វៀតណាម គឺប្រជាជន” ហើយថា “ធ្វើយ៉ាងណាដើម្បីឲ្យចំណង មិត្តភាពចិន-វៀតណាម ជ្រាបចូលទៅក្នុងក្រអៅបេះដូង និងខួរក្បាល របស់ប្រជាជន នៃប្រទេសទាំងពីរ”។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញចូលរួមជំនួបមិត្តភាពប្រជាជនវៀតណាម-ចិន - ảnh 2តំណាងដែលចូលរួមព្រឹត្តិការណ៍នេះ។ (រូបថត៖ VOV)
“រដ្ឋសភាវៀតណាមនិងសភាតំណាងប្រជាជនចិន ជានិច្ចកាលខិតខំក្ដាប់ជាប់ និងឆ្លុះបញ្ចាំងពីទឹកចិត្ត មនោសញ្ចេតនារបស់ប្រជាជន ពង្រឹងទិសដៅ កសាងឯកឆ័ន សង្គម បង្កើត និងពង្រឹងឆន្ទៈប្រជាជនឲ្យរឹងមាំសម្រាប់ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-ចិន។ ដំណើរទស្សនកិច្ចទៅកាន់ចិន លើកនេះ និងការចុះហត្ថលេខាជាថ្មីលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាងប្រជាជនចិន គឺសំដៅរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាន់ ខ្ពស់ ធ្វើជាក់ស្ដែងភាវូបនីយកម្មនិងអនុវត្តន៍ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ និងប្រទេសទាំងពីរ រួមចំណែកធ្វើឲ្យស៊ីជម្រៅនិងលើកកម្ពស់ទំនាក់ ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែក រំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ នាំមកនូវផល ប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ