ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh

(VOVWORLD) - លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្កត់ធ្ងន់ថា ខេត្ត Quang Ninh ត្រូវការ បន្តជ្រួតជ្រាបតម្រូវការនៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ដើម្បីជ្រើសរើសតំណាងដ៏សក្តិ សមបំផុត ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ធានាលក្ខណៈបើកចំហសាធារណៈ តម្លាភាពនិងសុវត្ថិភាពជាដាច់ខាត ដើម្បីថ្ងៃបោះឆ្នោតសកល ពិតជាទិវាបុណ្យមួយ របស់ប្រជាជនទាំងមូល។

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Ninh - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ចុះត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅសង្កាត់ Hong Hai ទីក្រុងហាឡុង ខេត្ត Quang Ninh។ (រូបថត៖ VNA)
បន្តកម្មវិធីចុះត្រួតពិនិត្យការងារត្រៀមរៀបចំឲ្យការបោះឆ្នោតនៅបណ្ដាខេត្តភាគឦសាន្ត នាព្រឹកថ្ងៃទី១៤ មេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មា ធិការរៀបចំការបោះឆ្នោតខេត្ត Quang Ninh។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ “ការច្នៃប្រឌិតទី១របស់ខេត្ត Quang Ninh នោះគឺការចេញផ្សាយផែនការចែកជា ៣ ជំហាន ដែលនៅពេលបញ្ចប់ជំហាននីមួយៗ សុទ្ធតែមានការបូកសរុប វាយតម្លៃ ចំពោះការងារដែលបានអនុវត្តន៍ ហើយដកបទពិសោធន៍ដើម្បីបន្តអនុវត្តន៍ជំហាន បន្ទាប់។ នេះជារបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្សព្វផ្សាយនិងពង្រីក បន្ថែមទៀត។ ការច្នៃប្រឌិតទី២គឺ ការហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈសម្រាប់គ្រាប់ជាន់ថ្នាក់ ប្រកបដោយលក្ខណៈ បត់បែនតាមកាលៈទេសៈ។ ទី៣គឺការពង្រីកប្រជាធិបតេយ្យ ដើម្បីជ្រើសរើសបេក្ខជនដែលមានគុណភាពល្អបំផុត”។
លោកប្រធានរដ្ឋសភា Vuong Dinh Hue សង្កត់ធ្ងន់ថា ខេត្ត Quang Ninh ត្រូវការ បន្តជ្រួតជ្រាបតម្រូវការនៃការបោះឆ្នោតសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ ដើម្បីជ្រើសរើសតំណាងដ៏សក្តិ សមបំផុត ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ធានាលក្ខណៈបើកចំហសាធារណៈ តម្លាភាពនិងសុវត្ថិភាពជាដាច់ខាត ដើម្បីថ្ងៃបោះឆ្នោតសកល ពិតជាទិវាបុណ្យមួយ របស់ប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ