ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ខេត្ត Khanh Hoa ត្រូវក្លាយទៅជាកម្លាំងចលករអភិវឌ្ឍនៃតំបន់ឆ្នេរខាងត្បូងភូមិភាគកណ្ដាលនិងតំបន់ Tay Nguyen

(VOVWORLD) - “Khanh Hoa មានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ដល់សន្តិសុខការពារជាតិរបស់ប្រទេសទាំងមូលនិងតំបន់ភាគកណ្ដាល-Tay Nguyen ជាច្រកទ្វារចូល Tay Nguyen មានកំពង់ផែយោធា Cam Ranh ហើយជាពិសេសគឺមានស្រុក Truong Sa ដែលជាខ្សែជួរមុខការពារអធិបតេយ្យភាព មាតុប្រទេស។"
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ខេត្ត Khanh Hoa ត្រូវក្លាយទៅជាកម្លាំងចលករអភិវឌ្ឍនៃតំបន់ឆ្នេរខាងត្បូងភូមិភាគកណ្ដាលនិងតំបន់ Tay Nguyen - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅមហាសន្និបាតបក្សភាគខេត្ត Khanh Hoa។ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅមហាសន្និបាតបក្សភាគខេត្ត Khanh Hoa អាណត្តិ ២០២០-២០២៥ នាព្រឹកថ្ងៃទី១៣ តុលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យខេត្តត្រូវផ្តោតសំខាន់ទៅលើការអនុវត្ត សេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្ដីពីការកសាង អភិវឌ្ឍខេត្ត Khanh Hoa ដល់ឆ្នាំ២០២០និងចក្ខុវិស័យដល់ឆ្នាំ២០៣០ នាំ Khanh Hoa ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-ទេសចរណ៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលប្រភពធនធានមនុស្សបម្រើការអភិវឌ្ឍសេដ្ឋ កិច្ចសមុទ្រ សេដ្ឋកិច្ចទេសចរណ៍ ហើយរក្សាតួនាទីជាកម្លាំងចលករអភិវឌ្ឍ នៃតំបន់ឆ្នេរខាងត្បូងភូមិភាគកណ្ដាលនិងតំបន់ Tay Nguyen។ លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“Khanh Hoa មានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ដល់សន្តិសុខ ការពារជាតិរបស់ប្រទេសទាំងមូលនិងតំបន់ភាគកណ្ដាល-Tay Nguyen ជាច្រកទ្វារចូល Tay Nguyen មានកំពង់ផែយោធា Cam Ranh ហើយជាពិ សេសគឺមានស្រុក Truong Sa ដែលជាខ្សែជួរមុខការពារអធិបតេយ្យភាព មាតុប្រទេស។ ហេតុនេះហើយ Khanh Hoa ត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតរវាង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងការពង្រឹងសន្តិសុខការពារជាតិ។ ត្រូវ ធ្វើការស្រាវជ្រាវ ព្យាករណ៍ស្ថានភាពឲ្យបានត្រឹមត្រូវ ដើម្បីចាត់វិធានការ ឆ្លើយតប មិនទុកឲ្យខ្លួនទទួលរងភាពអកម្ម ភ្ញាក់ផ្អើល រក្សារឹងមាំនូវស្ថិរភាព សន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ការពារអធិបតេយ្យ ភាព បូរណភាពដែនសមុទ្រវៀតណាមយ៉ាងដាច់ខាត សំដៅបង្កើតបរិ យាកាសប្រកបដោយស្ថិរភាពសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ