ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយអាណិកជនវៀតណាមនៅរដ្ឋធានី Kazan សាធារណៈរដ្ឋតាតាស្តង់

(VOVWORLD) - លោកស្រីប្រធានរដ្ឋសភាមានគោលបំណងថា សហគមន៍អាណិកជនវៀត ណាមនឹងបន្តឧទ្ទេសនាមពីរូបភាពទឹកដី មនុស្សវៀតណាម ដើម្បីអោយប្រជាជន តាតាស្ដង់និងសហព័ន្ធរុស្ស៊ីយល់ដឹងយ៉ាងច្បាប់ថែមទៀតពីរូបភាពមនុស្សវៀតណាមដ៏ល្អប្រសើរ៕

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃ ទី៨ ខែធ្នូ ថ្លែងនៅជំនួបសំណេះសំណាលជាមួយសហគមន៍អាណិកជន វៀតណាមនៅរដ្ឋធានី Kazan សាធារណៈរដ្ឋ តាតា ស្ដង់នោះ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវគោលបំណងថា សហ គមន៍អាណិកជនវៀតណាមបន្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់ចំពោះចំណងមិត្តភាពរវាងសហព័ន្ធរុស្ស៊ីនិងប្រជាជនវៀតណាម។ លោកស្រីអញ្ជើញមានប្រសាសន៍ ថា៖

        “បក្ស រដ្ឋជានិច្ចកាលចាត់ទុកសហគមន៍អាណិកជនវៀតណាមនៅឯបរ ទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រទេសជាតិនោះឡើយ។ ខ្ញុំដឹង ថា សហគមន៍ជនវៀតណាមនៅទីនេះ ប្រតិបត្តិតាមច្បាប់យ៉ាងល្អប្រពៃ ហើយ រស់នៅ ធ្វើការ និងសិក្សារៀនសូត្រជាមួយប្រជាជននៃប្រទេសសាមីប្រកបដោយ សុខសន្តិភាព។ ប្រការនេះពិតជាល្អណាស់”។

        លោកស្រីប្រធានរដ្ឋសភាមានគោលបំណងថា សហគមន៍អាណិកជនវៀត ណាមនឹងបន្តឧទ្ទេសនាមពីរូបភាពទឹកដី មនុស្សវៀតណាម ដើម្បីអោយប្រជាជន តាតាស្ដង់និងសហព័ន្ធរុស្ស៊ីយល់ដឹងយ៉ាងច្បាប់ថែមទៀតពីរូបភាពមនុស្សវៀតណាមដ៏ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ