ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន UNICEF ប្រចាំនៅវៀតណាម

(VOVWORLD) -  នាថ្ងៃទី ២៥ ខែមិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Rana Flowers ប្រធានមូលនិធិកុមារនៃអង្គការសហប្រជាជាតិប្រចាំនៅ វៀតណាម (UNICEF)។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន UNICEF ប្រចាំនៅវៀតណាម - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបប្រធាន UNICEF ប្រចាំនៅវៀតណាម លោកស្រី Rana Flowers 

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀត ណាមគឺជាសមាជិកមានការទទួលខុសត្រូវ ដែលបានអនុវត្តន៍នូវកម្មវិធីនិងគម្រោងការជាច្រើន ដោយរួមបញ្ចូលទាំងសិទ្ធិកុមារទៅក្នុងបណ្តាកម្មវិធីកសាងច្បាប់ទៀតផង។ វៀតណាមបានត្រៀមខ្លួនជាស្រេច រួមសហការជាមួយ UNICEF ដើម្បីរៀបចំខួបលើកទី ៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ រួមទាំងត្រៀមបញ្ជូនសមាជិកចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញាខាងមុខនេះ។ លោកស្រីប្រធានរដ្ឋសភាបានលើកឡើងថា រដ្ឋសភានិងអ្នកបោះ ឆ្នោតវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាការពារកុមារ ហើយនៅបណ្តាវេទិកាសភា រាល់បញ្ហាទាក់ទងនឹងកុមារនឹងត្រូវបានលើកយកមកពិភាក្សាយ៉ាងយកចិត្តទុកដាក់ផង ដែរ។ លោកស្រី Nguyen Thi Kim Ngan ឲ្យដឹងថែមទៀត ថា  រដ្ឋសភានឹងបន្តស្រាវជ្រាវ ក៏ដូចជាធ្វើបច្ចុប្បន្នភាពគោលនយោបាយសម្រាប់កុមារឲ្យសមស្របនឹងស្ថានភាពថ្មី។

ចំណែកឯលោកស្រី Rana Flowers បានមានប្រសាសន៍ថា ឆ្នាំ ២០១៩ ជាឆ្នាំគូសសញ្ញា រយៈពេល ៣០ ឆ្នាំ នៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារត្រូវបានបង្កើត ហើយវៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ី ដែលផ្តល់សច្ចាប័ន លើ អនុសញ្ញានេះ។ នៅឆ្នាំ ២០១៩នេះ UNICEF ចង់សហការជាមួយវៀតណាម ដើម្បីអបអរសាទរខួបលើកទី ៣០ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ។ រួមជាមួយនោះ នឹងមានសន្និសីទកម្រិតខ្ពស់មួយ ដែលវៀតណាមនិងឥណ្ឌូណេស៊ីនឹងសហការរៀបចំនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ