ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង

(VOVWORLD) - ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី ១ មេសា នៅទីក្រុង ប៉ារីស ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំងលោក Fabien Roussel ។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសន្ទនាជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង លោក Fabien Roussel 

នៅឯជំនួបនេះ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា បក្សកុម្មុយនីស្តវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពជាមួយគណៈបក្សកុម្មុយនិស្តបារាំង (PCF)។ ម្យ៉ាងវិញទៀត វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់ PCF លើឆាកនយោបាយនិងការអភិវឌ្ឍរបស់ប្រទេសបារាំងទៀតផង។ លោកស្រីប្រធានរដ្ឋសភាវៀតណាមក៏បានថ្លែងថា វៀតណាមជានិច្ចកាលរក្សាគោលនយោបាយកិច្ចការបរទេសបើកទូលាយ ពុហភាគី ពហុបែប  និងមានបំណងក្លាយជាមិត្ត ជាដៃគូដែលគួរទុកចិត្ត សម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោក ក៏ដូចជា ខិតខំចូលរួមក្នុងការស្ថាបនាសន្តិភាពសម្រាប់ពិភព លោកទាំងមូល។

ចំណែក លេខាធិការជាតិនៃគណៈបក្សកុម្មុយនិស្តបារាំង លោក Fabien Roussel បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងរវាង PCF និងបក្សកុម្មុយនិស្តវៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត នាពេលអនាគតជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ