ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរទស្សន កិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង

(VOVWORLD) - នាយប់ថ្ងៃទី៧ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវិលត្រឡប់មករដ្ឋធានី ហាណូយវិញ បញ្ចប់ប្រកបដោយភាពល្អប្រសើរនូវដំណើរទស្សនកិច្ចជាផ្លូវការ នៅកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃពោលគឺចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ ខែធ្នូ តាមការ អញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរទស្សន កិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសន្ទរកថានៅវេទិកាវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កូរ៉េខាងត្បូង (រូបថត៖ VOV) 

តាមការវាយតម្លៃរបស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានបង្កើតសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេ ភាគីរវាងវៀតណាមជាមួយកូរ៉េខាងត្បូង។ ក្នុងជំនួបចរចារវាងប្រធានរដ្ឋសភា វៀតណាមលោកស្រី Nguyen Thi Kim Ngan ជាមួយសមភាគីកូរ៉េខាងត្បូង លោក Moon Hee Sang ក៏ដូចជាក្នុងជំនួបសម្ដែងការគួរសមជាមួយប្រធានា ធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ភាគីទាំងពីរសុទ្ធតែឯកភាពគ្នាចាត់ទុកថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយក់គ្នាស្ដីពីកម្មវិធីធ្វើ សកម្មភាពតម្រង់ទៅលើគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ១០០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ តាមទិសតុល្យភាព ព្រមទាំងបើក សម្ពោធជើងហោះហើរដែលតភ្ជាប់កោះ Phu Quoc របស់វៀតណាមជាមួយ រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងផដែរ។

        ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចក៏បានប្រព្រឹត្តទៅសកម្មភាពជួបប្រាស្រ័យផ្សេងៗជាច្រើនទៀត សំដៅជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ