ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA និងជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅថៃ

(VOVWORLD) -  នាយប់ថ្ងៃទី២៥ ខែសីហា នៅរាជធានីបាងកក ប្រទេសថៃ ក្នុងក្របខ័ណ្ឌ នៃដំណើរចូលរួមមហាសន្និបាតអន្តរសភាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍លើកទី៤០ (AIPA 40) នោះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបតិ្ត AIPA។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA និងជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅថៃ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA (រូបថត៖ VOV)

  នៅកិច្ចប្រជុំនេះ គណៈកម្មាធិការប្រតិបត្តិ AIPA បានអនុម័តលើសំណើរ តែងតាំងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ជាអនុ ប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ តាមគោលការណ៍ថា ប្រធាន AIPA ឆ្នាំក្រោយនឹងត្រូវបានបោះឆ្នោតជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ AIPA។ នៅកិច្ចប្រជុំនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ក៏បានជូនដំណឹងអំពីការដែលមហាសន្និបាត AIPA 41 នឹងប្រព្រឹត្តទៅនៅទីក្រុង ហាឡុង ខេត្ត Quang Ninh នាខែសីហាឆ្នាំ២០២០។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA និងជួបប្រាស្រ័យជាមួយសហគមន៍ជនវៀតណាមនៅថៃ - ảnh 2 លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតនិងសហគមន៍ជនវៀតណាមនៅថៃ (រូបថត៖ VOV)

        មុននោះ នារសៀលថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan និង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅជួបសំណេះសំណាលជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតក៏ដូចជាសហគមន៍ជនវៀតណាមនៅទីក្រុង បាងកក។

        លោកស្រី Nguyen Thi Kim Ngan បានជូនដំណឹងដល់កម្មាភិបាល បុគ្គលិក ស្ថានទូតនិងសហគមន៍អាណិកជនវៀតណាមនៅថៃ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់វៀតណាមនាពេលថ្មីៗនេះ។ លោកស្រីប្រធានរដ្ឋសភាបានអះអាង ថា បក្ស រដ្ឋ និងរដ្ឋសភាជានិច្ចកាលយកចិត្តទុកដាក់ គាំទ្រ ហើយបង្កលក្ខណៈ ងាយស្រួលដើម្បីអោយស្ថាប័នតំណាងនានារបស់វៀតណាមប្រចាំឯបរទេសអាចធ្វើសកម្មភាពប្រកបដោយភាពងាយស្រួល សំដៅបម្រើបុព្វហេតុការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

        “ខ្ញុំមានគោលបំណងថា ជនរួមជាតិទាំងអស់គ្នាបន្តជាពលរដ្ឋគំរូដែលគោរព ច្បាប់នៅប្រទេសសាមី ដើម្បីអោយអាជ្ញាធរនិងប្រជាជននៅទីនេះមានការជឿ ទុកចិត្តចំពោះមនុស្សវៀតណាម។ ទោះបីជាបងប្អូនមានសញ្ជាតិថៃក្ដី ប៉ុន្តែបង ប្អូននៅតែរក្សាបាននូវវប្បធម៌ និងស្មារតីរបស់មនុស្សវៀតណាម។ យើងខ្ញុំចង់ បញ្ជូនរាល់មនោសញ្ចេតនានិងទឹកចិត្តរបស់ស្រុកកំណើតនិងមាតុភូមិជូនដល់បងប្អូនគ្រប់រូប”។

        នាបច្ចុប្បន្ន នៅប្រទេសថៃកំពុងមានអាណិកជនវៀតណាមប្រមាណ១សែន នាក់ដែលកំពុងរស់នៅនិងធ្វើការ ហើយអគ្គសមាគមន៍ជនវៀតណាមនៅថៃត្រូវ បានបង្កើតឡើងកាលពីឆ្នាំ២០០៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ