ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចា ជាមួយសមភាគីកូរ៉េខាងត្បូងលោក Moon Hee Sang

(VOVWORLD) - នារសៀលថ្ងៃទី៦ ខែធ្នូ នៅអគាររដ្ឋសភាកូរ៉េខាងត្បូងនៅរដ្ឋធានីសេអ៊ូល ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាម ត្រូវបានរៀបចំឡើងយ៉ាង ឱឡារិក ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបចរចា ជាមួយសមភាគីកូរ៉េខាងត្បូងលោក Moon Hee Sang - ảnh 1ប្រធានរដ្ឋសភាទាំងពីររូបនៅក្នុងជំនួបចរចា (រូបថត៖ VOV) 


បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានដំណើរការចរចា។ នៅក្នុងជំនួបចរចា ប្រធានរដ្ឋសភាកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះការ អភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នា បច្ចុប្បន្ន វៀតណាមកំពុងជាដៃគូពាណិជ្ជកម្មធំទី៤របស់កូរ៉េខាងត្បូង។ ក្នុងឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន៦៣ពាន់៩រយលានដុល្លាអាមេរិក ពោលគឺ កើន៤០%បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ចំពោះវៀតណាម កូរ៉េខាង ត្បូងក៏ជាវិនិយោគិនធំបំផុតដោយដើមទុនសរុបឡើងដល់ទៅ៧៥ពាន់លានដុល្លាអាមេរិកផងដែរ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Moon Hee Sang បាន អះអាងថា វៀតណាមជាដៃគូសហប្រតិបតិ្តការអភិវឌ្ឍធំបំផុតរបស់កូរ៉េខាងត្បូង ព្រមទាំងសម្ដែងនូវគោលបំណងចង់កសាងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពដើម្បីផលប្រយោជន៍សម្រាប់ភាគីទាំងពីរ ផងដែរ។

        ចំណែកឯប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan វិញ ក៏បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចបើកពង្រីកទំនាក់ទំនង មិត្តភាពដ៏ល្អប្រសើរនិងកិច្ចសហប្រតិ បតិ្តការដោយចីរភាពរវាងរដ្ឋសភានៃ ប្រទេសទាំងពីរ សំដៅរួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការ យុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ។ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ១០០ពាន់ លានដុល្លាអាមេរិកនាឆ្នាំ២០២០ប្រកបដោយតុល្យភាព ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានស្នើអោយភាគីទាំងពីរបន្តរក្សាយន្ត ការសហប្រតិបតិ្តការទ្វេភាគីដែលមានស្រាប់ ព្រមទាំងចាត់វិធានការសំដៅបើក ពង្រីកនិងលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ផងដែរ។

        ចំពោះបញ្ហាអន្តរជាតិនានា លោកស្រី Nguyen Thi Kim Ngan បានអះអាង ថា វៀតណាមស្វាគមន៍ “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់កូរ៉េ ខាងត្បូង ដែលផ្តោតទៅលើការជំរុញកិច្ចសហប្រតិបតិ្តការជាមួយប្រទេស អាស៊ាននានាដែលក្នុងនោះចំណុចសំខាន់គឺវៀតណាម។ វៀតណាមក៏វាយតម្លៃ ខ្ពស់ចំពោះគោលជំហររបស់កូរ៉េខាងត្បូងស្ដីពីបញ្ហាសមុទ្រខាងកើត ដែលគាំទ្រ ការរក្សាសន្តិភាព ស្ថិរភាព ការដោះស្រាយជម្លោះដោយសន្តិវិធីអោយបានសម ស្របទៅនឹងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ