ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Phong Dien ទីក្រុង Can Tho

(VOVWORLD) - បន្តកម្មវិធីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត បន្ទាប់ពីសម័យប្រជុំលើកទី៧ រដ្ឋសភា វៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី ១៨ ខែមិថុនា ប្រ ធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅឃុំ Tan Thoi ស្រុក Phong Dien ទីក្រុង Can Tho។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Phong Dien ទីក្រុង Can Tho - ảnh 1ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN) 

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឱ្យដឹងថា ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់កំពុងផ្តោតការយកចិត្តទុកដាក់ជាពិសេស ដើម្បីឆ្លើយតបនឹងមតិយោយល់របស់អ្នកបោះឆ្នោត។

មុននោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់វិហាររបស់បណ្តាស្ដេច Hung នៅទីក្រុង Can Tho។ ការវិនិ យោគកសាងវិហាររបស់ស្ដេច Hung គឺដើម្បីបង្ហាញការដឹងគុណចំពោះបុព្វការី ជនដែលបានកសាងនិងរក្សាប្រទេសជាតិ និងអប់រំគុណធម៌ “ផឹកទឹកនឹកដល់ប្រ ភពដើម” របស់ប្រជាជនវៀតណាមផងដែរ។ គម្រោងនេះក៏មានគោលបំណងដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជនជាច្រើននៅទីក្រុង Can Tho ជាពិសេសខេត្តដីសណ្ដទន្លេ Cuu Long ទូទៅ ក្នុងការអនុវត្តជំនឿធ្វើសក្ការៈបូជាស្តេច Hung និងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍របស់ទីក្រុង Can Tho ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ