ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអាមេនី

(VOVWORLD) - នាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan បានសម្ដែងនូវការចាប់ អារម្មណ៍ចំពោះសមិទ្ធផលសេដ្ឋកិច្ចនានារបស់វៀតណាម ក៏ដូចជាកិត្យានុភាព កាន់តែកើនឡើងៗរបស់វៀតណាមលើឆាកអន្តរជាតិ ព្រមទាំងមានគោលបំណង ថា វៀតណាមនឹងបន្តគាំទ្រអាមេនីនៅវេទិកាអន្តរជាតិនានាផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអាមេនី - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីអាមេនី លោក Nikol Pashinyan (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី៦ ខែកក្កដា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយនាយក រដ្ឋមន្រ្តីសាធារណៈរដ្ឋអាមេនីលោក Nikol Pashinyan ក្នុងឱកាសលោកអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមតាមការអញ្ជើញរបស់នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

        នាយករដ្ឋមន្រ្តីអាមេនីលោក Nikol Pashinyan បានសម្ដែងនូវការចាប់ អារម្មណ៍ចំពោះសមិទ្ធផលសេដ្ឋកិច្ចនានារបស់វៀតណាម ក៏ដូចជាកិត្យានុភាព កាន់តែកើនឡើងៗរបស់វៀតណាម លើឆាកអន្តរជាតិ ព្រមទាំងមានគោលបំណង ថា វៀតណាមនឹងបន្តគាំទ្រអាមេនីនៅវេទិកាអន្តរជាតិនានាផងដែរ។

        ចំពោះទំនាក់ទំនងសភាទ្វេភាគី លោកនាយករដ្ឋមន្រ្តីអាមេនីបានអះអាងថា ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់អាមេនីគឺជាឱកាសដើម្បីបង្កើនទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ នាយករដ្ឋ មន្រ្តីលោក Nikol Pashinyan បាន បញ្ជូនប្រសាសន៍របស់ប្រធានរដ្ឋសភាអាមេនី ដោយគោរពអញ្ជើញប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេនី។

        ជាការឆ្លើយតប ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន សង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការជំរុញទំនាក់ ទំនងជាមួយរដ្ឋសភាអាមេនី ក៏ដូចជាបង្កើនកិច្ចសហប្រតិបតិ្តការជាមួយរដ្ឋសភា អាមេនីនៅវេទិកាតំបន់ វេទិកាពហុភាគីនិងសហភាពអន្តរសភាពិភពលោក (IPU) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ