ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau

(VOVWORLD) - នាព្រឹកថ្ងៃទី២២ កក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកំពង់ផែអន្តរ ជាតិ Tan Cang – Cai Mep ចំណុះអគ្គក្រុមហ៊ុន Tan Cang Sai Gon និង តំបន់ឧស្សាហកម្មឯកទេស Phu My 3 នៅខេត្ត Ba Ria – Vung Tau។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan (អាវផ្កា) ជួបសន្ទនាជាមួយថ្នាក់ដឹកនាំតំបន់ឧស្សាហកម្ម Phu My 3។ (រូបថត៖ VOV) 

ក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំតំបន់ឧស្សាហកម្មឯកទេស Phu My 3 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានជម្រាបថារដ្ឋ សភាវៀតណាមកំពុងបំពេញបន្ថែមនូវសេចក្ដីព្រាងច្បាប់នានា ហេតុដូច្នេះ ក្នុងដំណើរការធ្វើផលិតកម្ម អាជីវកម្ម ប្រសិនបើសហគ្រាសជួបប្រទះនឹង ការជំពាក់ជំពិនណាមួយ សូមឲ្យរាយការណ៍ដល់អាជ្ញាធរតំបន់ ឬស្ថាប័ន មានសមត្ថកិច្ចចំណុះរដ្ឋសភានិងរដ្ឋា ភិបាលដើម្បីពិចារណាដោះស្រាយ។ ឆ្លើយតបសំណួររបស់សហគ្រាសពាក់ព័ន្ធដល់ការដែលត្រូវចំណាយរយៈ ពេលពី២៤០ដល់២៦០ថ្ងៃសម្រាប់ការផ្ដល់អាជ្ញាប័ណ្ណចំពោះសហគ្រាស ដែលមានបំណងចង់បោះទុនចូលមកវៀតណាមនោះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

“នាពេលខាងមុខ គណៈកម្មាធិការវិទ្យាសាស្ត្រនិងបរិស្ថានរបស់រដ្ឋ សភានឹងពិនិត្យមើលឡើងវិញនូវបទបញ្ញត្តិស្ដីពីការវាយតម្លៃ២លើកចំពោះផលប៉ះពាល់ទៅលើបរិស្ថាន។ ប្រសិនបើរកឃើញចំណុចមិនសមហេតុ ផល នឹងធ្វើវិសោធនកម្មតែម្ដង។ ក្រោយនោះ ស្នើឲ្យរដ្ឋាភិបាលដឹកនាំការ កាត់បន្ថយបែបបទរដ្ឋបាលដើម្បីជួយសម្រួលដល់ការបោះទុនចូលមកវៀតណាមនិយាយរួមនិងតំបន់ឧស្សាហកម្ម Phu My 3 និយាយដោយឡែក”។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau - ảnh 2 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សាកសួរសុខទុក្ខវីរៈអ្នកម្ដាយវៀតណាម Tran Thi Duong។ (រូបថត៖ VOV)

នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក៏បាន អញ្ជើញទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយជូនបណ្ដាវីរៈអ្នកម្ដាយ វៀតណាម យុទ្ធជនពិការ និងវីរជនកម្លាំងប្រដាប់អាវុធខ្លះៗនៅខេត្ត Ba Ria – Vung Tau ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ