ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គស្តីពីទំនាក់ទំនង កិច្ចការបរទេសរដ្ឋសភាក្នុងសម័យធ្វើសមាហរណកម្ម

(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣០ នៅព្រឹកថ្ងៃទី ១៦ខែសីហា បានប្រព្រឹត្តទៅ កិច្ចប្រជុំពេញអង្គនៃទំនាក់ទំនងកិច្ចការបរទេស សភាក្នុង សម័យធ្វើ សមាហរណកម្មអន្តរជាតិ។ អញ្ជើញចូលរួមក្នុងសន្និសីទមានវត្តមាន ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Binh Minh ។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គស្តីពីទំនាក់ទំនង កិច្ចការបរទេសរដ្ឋសភាក្នុងសម័យធ្វើសមាហរណកម្ម - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសន្និសិទ 

អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំ  ប្រធានរដ្ឋសភាបានស្នើឡើងថា នៅក្នុងបរិបទដែលពិភពលោកនិងតំបន់ក្នុងប៉ុន្មានឆ្នាំខាងមុខ នៅបន្តមានបម្រែបម្រួលយ៉ាងឆាប់រហ័សនិងស្មុគស្មាញនោះ គឺទំនាក់ទំនងកិច្ច ការបរទេស ក្នុងនោះមានទាំងការ ទូតរដ្ឋនិងកិច្ចការបរទេសសភា ត្រូវប្រមូលផ្តុំបំពេញល្អរាល់ខ្លឹមសារសំខាន់ៗ ដើម្បីអនុវត្តន៍ប្រកបដោយជោគ ជ័យភារកិច្ចកិច្ចការបរទេសដែលមហាសន្និបាត បក្សទូទាំងប្រទេសលើក ទី១២ដាក់ចេញ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖ “គប្បីបង្កើនការរួមសហការរវាងកាណាល់កិច្ចការ បរទេស រួមទាំងការទូតរដ្ឋ ជាពិសេសគឺទំនាក់ទំនងកិច្ចការបរទេសបក្ស កិច្ចការបរទេសសភា កិច្ចការបរទេសប្រជាជន សំដៅដោះស្រាយល្អរាល់បញ្ហា កិច្ចការបរទេសដើម្បីធានាឲ្យពង្រីកប្រកបដោយប្រសិទ្ធភាពកម្លាំងពលំរបស់ ជាតិទាំងមូល ក្នុងការអនុវត្តកិច្ចការបរទេស។ គោលដៅគឺផ្តោតលើការពង្រឹង ទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងដែលមានខ្សែព្រំដែនរួម បណ្តា ប្រទេសអាស៊ាន ដៃគូយុទ្ធសាស្ត្រ ដៃគូលើគ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃ ណី។ លើសពីនេះទៅទៀតត្រូវតែសម្របសម្រួលដើម្បីបង្កើតជាជំនាន់មិត្តភក្តិ ថ្មី ដៃគូថ្មីដែលចាប់អារម្មណ៍និងមានទំនាក់ទំនងជាមួយវៀតណាម។ ការពង្រឹង និងបង្កើនកម្រិតនៃទំនាក់ទំនងការបរទេសពហុភាគីគឺជាទិសដៅយុទ្ធសាស្រ្តដ៏សំខាន់ក្នុងកិច្ចការផ្លាស់ប្តូរថ្មីប្រទេសជាតិលើគ្រប់ជ្រុងជ្រោយ”។

បច្ចុប្បន្ននេះ វៀតណាមមានទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្តាញកិច្ចការបរទេស សភាជាមួយប្រទេសចំនួន១៤០។  នៅក្នុងវេទិកាសភាពហុភាគីនោះ  ដោយពាក្យស្លោក ម្ចាស់ការនិងម្ចាស់ការក្នុងសកម្មភាពកិច្ចការបរទេស រដ្ឋសភា វៀតណាមបានបង្ហាញរូបភាពរបស់ខ្លួនជាដៃគូគួរឲ្យទុក ចិត្ត មានការទទួលខុសត្រូវ នៅក្នុងសហគមន៍អន្តរជាតិ។ ទំនាក់ទំនងកិច្ចការបរទេសរបស់រដ្ឋសភាត្រូវបាន  ឱ្យប្រសើរឡើងជាបន្តបន្ទាប់ ពីការចូលរួមទៅកាន់ការរួមចំណែកយ៉ាងសកម្ម ដល់ការកសាងហើយឥឡូវនេះកំពុងពន្លឿនការដាក់ចេញគំនិតផ្តួចផ្តើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ