ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២នៅរតនាគារជាតិ

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២នៅរតនាគារជាតិ - ảnh 1
ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung បានប្រគល់គ្រឿង
ឥស្សរិយយសឯករាជ្យថ្នាក់ទី២ជូនរតនាគារជាតិវៀតណាម

(VOVworld) - នាព្រឹកថ្ងៃទី២៩ ឧសភា នៅរដ្ឋធានីហាណូយ រតនាគារជាតិវៀតណាម
បានរៀបចំពិធីទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី២និងសន្និសីទតំណាងគំរូ
លើកទី៤។នៅទីនេះ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រធានរដ្ឋសភា វៀតណាមលោក
Nguyen Sinh Hung បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យ ថ្នាក់ទី២ជូនរតនាគារ
ជាតិក្នុងចំទិវាប្រពៃណីរបស់ផ្នែក (ថ្ងៃទី២៩ ឧសភា)។

ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានអបអរ
សាទរនិងកោតសរសើររាល់ស្នាដៃ សមិទ្ធិផលដែលរតនាគារជាតិទទួលបាន។ក្នុងនិន្នាការធ្វើសមាហរណកម្មនិអភិវឌ្ឍន៍ លោកឧបនាយករដ្ឋមន្រ្តីបានស្នើរ
ឲ្យរតនាគារជាតិបន្តជំរុញការកែទម្រង់រដ្ឋបាល អនុវត្តបច្ចេកវិទ្យាព័ត៌មានបង្កើន
តម្លាភាព លើកកំពស់ប្រសិទ្ធភាពនៃការគ្រប់គ្របប្រភពទុនរដ្ឋ និងធានា សុវត្ថិ
ភាពហិរញ្ញវត្ថុ ឆ្លើយតបទៅនឹងតម្រូវការនៃបុព្វហេតុផ្លាស់ប្ដូរថ្មីប្រទេស ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ