ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz - ảnh 1
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធអគ្គមគ្គុទេស Fidel Castro Ruz

(VOV)_នាម៉ោង១៩ ថ្ងៃទី ៣០ វិច្ឆិកា(តាមម៉ោងតំបន់) នៅទីក្រុងLa Habana ប្រទេសគុយបា បានប្រព្រឹត្តទៅពិធីរំលឹកវិញ្ញាណក្ខន្ធ អគ្គមគ្គុទេស Fidel Castro Ruz ។ 
គណៈប្រតិភូនៃបណ្ដាប្រទេស ដំណាងអង្គការអន្តរជាតិ និងតំបន់ រួមជា​មួយប្រជា
ជនរាប់លាននាក់បានមកដល់ទីលានបដិវត្តន៍ដើម្បីជូនដំណើរ​ អគ្គមគ្គុទេសរបស់
ប្រជាជនគុយបា មិត្តជិតស្និទ្ធិរបស់ចលនាបដិវត្តន៍។ ថ្លែងមតិនៅក្នុងពិធីរំលឹក
វិញ្ញាណក្ខន្ធ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអះ
អាងជាថ្មីម្តង់ទៀតថា៖ 

          “ សមមិត្ត  Fidel Castro Ruzបានទទួលមរណភាព បក្សកុម្មុយនីស្ត ​និងប្រជាជន
គុយបាបានបាត់បង់​​វីរបុរស។ ចលនាកុម្មុយនីស្តនិងបដិវត្តិន៍​ពិភពលោកបានបាត់
បងអ្នកដឹកនាំមោះមុត ក្លាហាន និងមានកំរាស់បទពិសោធន៍​។ បក្សកម្មុយនីស្ត រដ្ឋ 
និងប្រជាជនវៀតណាមបានបាត់បងសមមិត្តមួយរូប ​យុទ្ធមិត្តជិតស្និទ្ធិ​៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ