ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមពិធីអបអរសាទរខួបទិវាគ្រូបង្រៀនវៀតណាមនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ

(VOVWORLD) - ថ្លែងនៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា ក្នុងកាលៈទេសៈនៃការងារ កសាងខឿនសេដ្ឋកិច្ចចំណេះដឹងនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤នាបច្ចុប្បន្ននេះ គឺបណ្ដាសាកលវិទ្យាល័យនៅវៀត ណាម រួមទាំងសាកលវិទ្យាល័យសេដ្ឋ កិច្ចជាតិ សុទ្ធតែមានតួនាទីដ៏សំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលប្រភពធនធាន មនុស្សដោយមានគុណភាពខ្ពស់។ 

នាថ្ងៃទី១៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីអបអរសាទរខួបទិវាគ្រូ បង្រៀនវៀតណាម ថ្ងៃទី២០ខែវិច្ឆិកា នៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ។ ថ្លែង នៅទីនេះ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា ក្នុងកាលៈទេសៈនៃការងារ កសាងខឿនសេដ្ឋកិច្ចចំណេះដឹងនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤នាបច្ចុប្បន្ននេះ គឺបណ្ដាសាកលវិទ្យាល័យនៅវៀតណាម រួមទាំងសាកលវិទ្យាល័យសេដ្ឋ កិច្ចជាតិ សុទ្ធតែមានតួនាទីដ៏សំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលប្រភពធនធាន មនុស្សដោយមានគុណភាពខ្ពស់។ លោកស្រីបានលើកសំណើរថា៖

        “សាលាគួរតែបន្តផ្ដោតទៅលើការលើកកំពស់គុណភាពនៃការបណ្ដុះ បណ្ដាល ផ្លាស់ប្ដូរថ្មីខ្លឹមសារ កម្មវិធីបណ្ដុះបណ្ដាលដោយផ្សាភ្ជាប់នឹងលក្ខណៈនៃ ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនៅវៀតណាម ក៏ដូចជាតម្រូវការរបស់ សហគ្រាស ធ្វើបប្ចុប្បន្នកម្ម ទទួលយកដោយមានការជ្រើសរើសនូវខ្លឹមសារ បណ្ដុះបណ្ដាលដ៏ជឿនលឿនលើពិភពលោក ដើម្បីបង្កើតឡើងកម្មវិធីមួយដ៏សម ស្របនឹងសំណូមពរនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ទន្ទឹម នឹងនោះ ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវវិធីសាស្ត្របណ្ដុះបណ្ដាលតាមទិសបង្កើនការ អនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន ធានាអោយអ្នករៀនមានសិទ្ធិនិងមាន ឱកាសអភិក្រមនឹងកម្មវិធីនិងខ្លឹមសារបណ្ដុះបណ្ដាលដ៏ល្អបំផុត ជឿនលឿន បំផុត។ ក្រៅពីនោះ ខិតខំប្រឹងប្រែងលើកកំពស់ដោយឥតឈប់ឈរនូវសមត្ថភាព និងចរិយាសម្បត្តិរបស់ជួរគ្រូបង្រៀន កម្មាភិបាលស្រាវជ្រាវ ទាក់ទាញអ្នកមាន ទេពកោសល្យទាំងនៅក្នុងនិងក្រៅប្រទេសចូលរួមការងារបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រនៅក្នុងសាលា ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ