ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាខេត្តភាគកណ្តាលបែកខាងជើង

(VOVWORLD) -នាព្រឹកថ្ងៃទី២៣មករា នៅទីក្រុង Thanh Hoa ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមសន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សប្រជាជន បណ្តាខេត្តភាគកណ្តាលបែកខាជើងវៀត ណាលើកទី៣អាណត្តិ២០១៦-២០២១ក្រោម ប្រធានបទ “ផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជនខេត្ត” ។ 
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសន្និសីទអចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនបណ្តាខេត្តភាគកណ្តាលបែកខាងជើង - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Trọng Đức/TTXVN) 

នៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ការអនុវត្តជាក់ស្តែងរាល់គោលជំហ គោលមាគ៌ារបស់បក្ស ច្បាប់របស់រដ្ឋ គឺទាម ទារឲ្យក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ឲ្យបន្តការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិត ក្នុងការ ចាត់ចែងនិងអនុវត្តន៍សកម្មភាព ដើម្បីបំពេញល្អនូវភារកិច្ចដែលប្រជាជនប្រគល់ជូន ជាពិសេស បំពេញល្អនូវមុខងារជាស្ថាប័នដោយប្រជាជនជ្រើសរើស។ លោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ក្រុមប្រឹក្សាប្រជាជន គប្បីផ្តោតការយកចិត្ត ទុកដាក់ដល់ការងារឃោសនាទាំងមុន ក្នុងនិងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាប្រជាជននីមួៗ ដើម្បីកិច្ចប្រជុំនោះ គឺជាព្រឹត្តិ ការណ៍នយោបាយជាពិតៗ ជាវេទិកាទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនគ្រប់ស្រទាប់និងអ្នកបោះឆ្នោតទាំងអស់ផងដែរ។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ