ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Nghe An

(VOVWORLD) - នារសៀលថ្ងៃទី ២៩ មីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការរវាងគណៈកម្មាធិការបក្សរដ្ឋសភា ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Nghe An ស្តីពីការតាក់តែងសេចក្តីព្រាងសេចក្តី សម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការកសាងសាកល្បងនូវយន្តការ និងគោលនយោបាយ ពិសេសមួយចំនួន ដើម្បីអភិវឌ្ឍន៍ខេត្ត Nghe An។

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Nghe An - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួបធ្វើការ។
(រូបថត៖ quochoi.vn)
ក្នុងជំនួបធ្វើការនេះ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ ដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍន៍ខេត្ត Nghe An ដល់ឆ្នាំ ២០៣០ ទៅជាខេត្តរីកចម្រើនគួរសមរបស់ ប្រទេសជាតិ មានសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងលឿន និងប្រកបដោយចីរភាព ពោរពេញ ទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាមនិងទឹកដី Nghe An; ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ខេត្ត Nghe An ក្លាយជាខេត្តដែលអភិវឌ្ឍន៍យ៉ាងលឿន ប្រកបដោយចីរភាព គ្រប់ជ្រុងជ្រោយ អារិយ្យធម៌ និងទំនើប ហើយជាកម្លាំងចលករមួយក្នុងចំណោមកម្លាំង ចលករសម្រាប់ការអភិវឌ្ឍនៃតំបន់ខាងជើងភូមិភាគកណ្ដាលនោះ គឺចាំបាច់ត្រូវមាន សេចក្ដីសម្រេចចិត្តថ្មីមួយ។ ដោយហេតុនេះ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Nghe An ពិនិត្យឡើងវិញនូវគោលនយោបាយ និងច្បាប់ដែលរដ្ឋសភាទើបតែបាន ប្រកាស ហើយស្រាវជ្រាវដើម្បីអនុវត្តន៍យ៉ាងអតិបរមានូវគោលនយោបាយដែល អាចធ្វើទៅបានជាមួយនឹងលក្ខខណ្ឌនៃមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ