ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) -នៅក្នុងជំនួបទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwakwa នារសៀលថ្ងៃទី២៦មិថុនានោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ធនាគារពិភពលោក (WB) ជាដៃគូអភិវឌ្ឍន៍និងជាស្ថាប័នជួយផ្តល់មតិយោបល់លើគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាលវៀតណាមដែលបានរួមចំណែកទៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោកស្រី Victoria Kwakwa 

សំដៅបង្កើននិងពង្រីកភាពជាដៃគូសហប្រតិបត្តិការរវាងវៀតណាមនិយាយរួមនិង រដ្ឋសភា វៀតណាមនិយាយដោយឡែកជាមួយធនាគារពិភពលោក ប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យ WB បន្តជួយឧបត្ថម្ភវៀតណាមក្នុងការកសាងគោលនយោបាយនិងក្របខ័ណ្ឌច្បាប់ ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្វ ជម្រុញកំណើន អភិវឌ្ឍន៍ប្រភពធនធានមនុស្សនិងធានាឱ្យមានភាពសុខដុមរមនាក្នុងសង្គម។

ចំណែកឯ លោកស្រី Victoria Kwakwa បានឲ្យដឹងថា ធនាគារពិភពលោកមានបំណង ជួយឧបត្ថម្ភវៀតណាមក្នុងការពិនិត្យនិងស្រាវជ្រាវដើម្បីដោះស្រាយរាល់ការសាកល្បងទាក់ទិនដល់កិច្ចការពារបរិស្ថានដូចជា៖ បញ្ហាកាកសំណល់ពុលតាមរយៈបច្ចេកវិទ្យានិងការពារបរិស្ថានក្នុងអាជីវកម្មជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ