ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការការពារបដិវត្តន៍គុយបា

(VOVWORLD) - ថ្លែង នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ថា គុយបា នឹងបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចផងដែរ។ 
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបប្រធានគណៈកម្មាធិការការពារបដិវត្តន៍គុយបា - ảnh 1 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានគណៈ កម្មាធិការការពារបដិវត្តន៍គុយបាលោក Carlos Rafael Miranda Martinez (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី២០ ខែសីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានគណៈ កម្មាធិការការពារបដិវត្តន៍គុយបាលោក Carlos Rafael Miranda Martinez។ ថ្លែង នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានសម្ដែងនូវជំនឿជាក់ថា គុយបា នឹងបន្តសម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពគំរូសេដ្ឋកិច្ចផងដែរ។ ពីបទពិសោធន៍របស់វៀតណាម លោកស្រីប្រធានរដ្ឋសភាបានចាត់ទុកថា គុយបាគប្បីអភិវឌ្ឍបន្ថែមសេវាកម្ម បម្រើភ្ញៀវទេសចរ អនុវត្តការនាំចេញនៅហ្នឹងកន្លែង ជំរុញផលិតកម្ម ក៏ដូចជាធ្វើ ពិពិធកម្មផលិតផល ទៀតផង។ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរ សហប្រតិបតិ្តការ និងចែករំលែក បទពិសោធន៍ជាមួយគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ