ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវ

(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានស្នើអោយគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងពីរ ត្រួតពិនិត្យកម្មវិធីនិងផែនការដែលត្រូវ បានដាក់ចេញ ដើម្បីរៀបចំការអនុវត្តក្នុងដំណាក់កាលខាងមុខប្រកបដោយ ប្រសិទ្ធភាពថែមទៀត។ 
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវ - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធានរដ្ឋសភាឡាវលោក Bounpone Bouttanavong (រូបថត៖ VOV)

  ក្នុងឱកាសអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាឡាវលោក Bounpone Bouttanavong នាព្រឹកថ្ងៃទី២០ ខែសីហា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបន្តរក្សា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងញឹកញាប់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាប័នឯកទេសនានាក្រោមឱវាទរដ្ឋសភានៃប្រទេសទាំងពីរប្រកប ដោយប្រសិទ្ធភាព។ លោកស្រី Nguyen Thi Kim Ngan បានស្នើអោយគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាទាំងពីរ ត្រួតពិនិត្យកម្មវិធីនិងផែនការដែលត្រូវ បានដាក់ចេញ ដើម្បីរៀបចំការអនុវត្តក្នុងដំណាក់កាលខាងមុខប្រកបដោយ ប្រសិទ្ធភាពថែមទៀត។ លោកស្រីថែមទាំងស្នើអោយឡាវ សហការយ៉ាងស្អិត រមួតហើយគាំទ្រវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA ឆ្នាំ២០២០ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរនិងប្រទេសសមាជិកផ្សេងៗទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ