ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅទស្សនាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់រស់នៅនិងធ្វើការនៅអាមេរិក

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអាមេរិក នាព្រឹកថ្ងៃទី៥ កញ្ញា
តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រ តិភូ
រដ្ឋសភាវៀតណាមបានទៅកាន់សណ្ឋានគារ Omni Parker House នៅទីក្រុង Boston
ជាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់ធ្វើការចាប់ពីឆ្នាំ១៩១១ដល់ឆ្នាំ ១៩១៣
 ក្នុងដំណើរស្វែងរកផ្លូវសង្គ្រោះជាតិ។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅទស្សនាទីកន្លែងដែលលោកប្រធានហូជីមិញធ្លាប់រស់នៅនិងធ្វើការនៅអាមេរិក - ảnh 1

នៅទីនេះ ជួបសំណេះសំណាលជាមួយតំណាងបញ្ញាវ័ន្តនិងនិស្សិតវៀតណាម
ដែលកំពុងរៀនសូត្រនិងធ្វើការនៅរដ្ឋ Massachussets លោក Nguyen Sinh Hung មាន
គោលបំណងថា សហគមន៍និងជំនាន់វ័យក្មេងវៀតណាមនៅទីក្រុង Boston បន្ត
រួមវិភាគទានបញ្ញាសំរាប់បុព្វហេតុកសាង ផ្លាស់ប្ដូរថ្មីប្រទេសជាតិ និង រួមចំណែក
ជំរុញទំនាក់ទំនងមិត្តភាពវៀតណាមនិងអាមេរិកឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ
មួយថ្ងៃ។
មុននោះ នាយប់ថ្ងៃទី៤ កញ្ញា លោក Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភា
វៀតណាមបានអញ្ជើញទៅទស្សនាតុលាការកំពូលរដ្ឋ Massachussets។
នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីនិតិវិធីបណ្ដឹងតវ៉ា ក៏ដូចជាប្រព័ន្ធ ស្ថាប័ន
យុត្តិធម៌នៃរដ្ឋ Massachussets ព្រមទាំងឧទ្ទេសនាមអំពីច្បាប់បណ្ដឹងតវ៉ា និងសកម្ម
ភាពនៃស្ថានប័នយុត្តិធម៌វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ