ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខវីរៈអ្នកម្ដាយនិងគ្រួសារគោលនយោបាយនៅទីក្រុង Da Nang និងខេត្ត Quang Nam

(VOVWORLD) - លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលដឹងគុណក៏ដូចជាយកចិត្តទុកដាក់ដល់ជនមានគុណូបការៈចំពោះប្រទេសជាតិផងដែរ។
ប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅសាកសួរសុខទុក្ខវីរៈអ្នកម្ដាយនិងគ្រួសារគោលនយោបាយនៅទីក្រុង Da Nang និងខេត្ត Quang Nam - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅសាកសួរសុខទុក្ខវីរៈអ្នកម្ដាយ Thi Thi Bien។ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី៧៣ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នារសៀលថ្ងៃទី២០ កក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងប្រគល់អំណោយជូនដល់វីរៈអ្នកម្ដាយវៀតណាមនិងគ្រួសារគោលនយោបាយមួយចំនួននៅទីក្រុង Da Nang និងខេត្ត Quang Nam។

លោកស្រីប្រធានរដ្ឋសភាបានសម្ដែងនូវគោលបំណងថា វីរៈអ្នកម្ដាយវៀតណាម គ្រួសារគោលនយោបាយ និងយុទ្ធជនពិការនានា បន្តចិញ្ចឹមបីបាច់ អប់រំ ហើយលើកទឹកចិត្តកូនចៅក្នុងការសិក្សារៀនសូត្រនិងធ្វើពលកម្ម រួមចំណែកកសាងស្រុកកំណើត។ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលដឹងគុណក៏ដូចជាយកចិត្តទុកដាក់ដល់ជនមានគុណូបការៈចំពោះប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ