ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវ​ការ​នៅ​វៀតណាម​

(VOVWORLD) - នារសៀលថ្ងៃទី២០ ខែឧសភា ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin និងភរិយា រួមជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណៈរដ្ឋសឹង្ហបុរី បានបញ្ចប់ដោយជោគជ័យ នូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។
ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវ​ការ​នៅ​វៀតណាម​ - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងភរិយា បានទទួលស្វាគមន៍ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសិង្ហបុរី លោក Tan Chuan-Jin និងភរិយា។ (រូបថត៖ Doan Tan/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ប្រធានរដ្ឋសភាសិង្ហបុរី លោក Tan Chuan-Jin បានចូលរួមពិធីបដិសណ្ឋារកិច្ចទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស លោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Nguyen Xuan Phuc; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh។ នៅក្នុងជំនួបសន្ទនានិងជំនួបប្រាស្រ័យជាន់ខ្ពស់ទាំងនេះ ភាគីទាំងពីរបានវាយតម្លៃថា ដំណើរទស្សនកិច្ចលើកនេះពិតជាមានអត្ថន័យសំខាន់ណាស់ ដោយបានរួមចំណែកលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម - សិង្ហបុរីនាពេលបច្ចុប្បន្នឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរទន្ទឹងរង់ចាំខួបលើកទី ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត និង ១០ឆ្នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែមានការផ្លាស់ប្តូរទស្សនៈ ការទូតប្រជាជន ទម្រង់សហប្រតិបត្តិការជាច្រើន និងការផ្លាស់ប្តូរដើម្បីពង្រឹងចំណង់សាមគ្គីភាព។ ប្រទេសទាំងពីរក៏មានទំនាក់ទំនងសេដ្ឋកិច្ចកាន់តែរីកចម្រើនផងដែរ។ ថ្នាក់ដឹកនាំវៀតណាមបានចាត់ទុកវត្តមានរបស់លោក Tan Chuan-Jin ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ គឺជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រទេសម្ចាស់ផ្ទះវៀតណាម និងជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ក្រុមអត្តពលិកសិង្ហបុរី ដែលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរួមនៃស៊ីហ្គេមលើកទី៣១។

 មេដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក ព្រមទាំងបញ្ហាដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ