ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងមហាសន្និបាតប្រជាជនទាំងមូល Tan Trao

(VOVWORLD) -  នាព្រឹកថ្ងៃទី ១៩ ខែសីហា នៅវិមានរដ្ឋសភាបានប្រារព្ធពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហា និងរំលឹករយៈពេល ៧៥ នៃមហាសន្និបាតប្រជាជនទាំងមូល Tan Trao។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធីអបអរសាទរនេះ។

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងមហាសន្និបាតប្រជាជនទាំងមូល Tan Trao - ảnh 1ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយដល់អនុប្រធានរដ្ឋសភាលោក Uong Chu Luu, អនុប្រធានរដ្ឋសភាលោក Phung Quoc Hien, អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោកNguyen Hanh Phuc   

នៅក្នុងពិធី អគ្គលេខាធិការនិងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc បានថ្លែងសុន្ទរកថា ដោយរំលឹកឡើងវិញ នូវទំព័រប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រជាជាតិនិងអះអាងថា ការដែលរដ្ឋសភាវៀតណាមបានប្រសូត គឺជាសមិទ្ធិផលផងនិងជាតម្រូវការបន្ទាន់នៃបដិវត្តផង។ ជាមួយគ្នានេះ រដ្ឋសភាគឺជានិមិត្តរូបនៃឯករាជ្យភាពជាតិ មហាសាមគ្គីភាពជាតិទាំងមូល តំណាងឱ្យឆន្ទៈរឹងមាំនិងកម្លាំងពលំដ៏អស្ចារ្យលរបស់ប្រជាជាតិវៀតណាម។ ឆ្លងកាត់អស់រយៈពេលជិត ៧៥ ឆ្នាំមកហើយ រដ្ឋសភាវៀតណាមតែងតែរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ ហើយបានអនុវត្តកាន់តែល្អប្រសើរនូវតួនាទីជាស្ថាប័នតំណាងប្រជាជនខ្ពស់បំផុត និងជាស្ថាប័នមានអំណាចបំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងពិធីអបអរសាទរនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសពលកម្ម និងប័ណ្ណសរសើររបស់នាយករដ្ឋមន្រ្តីជូនដល់បុគ្គលដែលមានស្នាដៃលេចធ្លោ ក្នុងដំណើរការបំពេញការងារ រួមចំណែកទៅក្នុងបុព្វហេតុកសាងសង្គមនិយមនិងការពារមាតុភូមិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ