ប្រធានរដ្ឋសភាអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការសហភាពមីយ៉ាន់ម៉ា

(VOVworld)-បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅព្រះរាជាណាចក្រ
កម្ពុជាមក នារសៀលថ្ងៃទី២៨កញ្ញា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ច
 ជាផ្លូវការនៅសហភាពមីយ៉ាន់ម៉ា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាមីយ៉ាន់ម៉ា
 លោក Uyn Khai Than។ ដំណើរទស្សនកិច្ចនេះ សំដៅអះអាងការយកចិត្តទុកដាក់
និងបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមជាមួយ
មីយ៉ាន់ម៉ា។ ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំ
 ដោយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានចូលរួមមហាសន្និបាត
 សហភាពអន្តរសភានៃសម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៣៧ (AIPA-37)
ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩កញ្ញាដល់ថ្ងៃទី៣តុលានៅរដ្ឋធានី Nay Pyi Taw ប្រទេស
មីយ៉ាន់ម៉ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ