ប្រធានសមាគមន៍ឆែក-វៀតណាមច្រានចោលល្បិចកលខុសឆ្គងអំពីស្ថានភាពសមុទ្រខាងកើត

ប្រធានសមាគមន៍ឆែក-វៀតណាមច្រានចោលល្បិចកលខុសឆ្គងអំពីស្ថានភាពសមុទ្រខាងកើត - ảnh 1
លោក Marcel Winter

(VOVworld)- នាពេលថ្មីៗ សារព័ត៌មាន Halo noviny របស់ឆែកបានចុះផ្សាយ
 អត្ថបទសម្តែងនូវទស្សនខុសឆ្គងរបស់ចិនស្តីពីស្ថានភាពនៅសមុទ្រខាងកើត
បន្ទាប់ពី តុលាការ​មជ្ឈត្តិក​ម្ម​អចិន្ត្រៃយ៍ (PCA) ក្រុងឡាអេ ប្រទេសហូឡង់ ដែល
 បានច្រាន ចោលការប្រកាសអធិបតេយ្យភាពមិនសមហេតុសមផលរបស់ចិននៅ
 បណ្តាតំបន់សមុទ្រសិ្ថតក្នុង “ផែនទី៩កំណាត់”។ ភ្លាមមួយរំពេចនោះ លោក
Marcel Winter ប្រធានសមាគមឆែក-វៀតណាមក៏បានចុះផ្សាយអត្ថបទមួយប្រ
ឆំាងជំទាស់លើទំព័រវែបសាយរបស់សមាគមន៍។ លោក Marcel Winterបានចាត់
ទុកថា អត្ថបទដែលចុះផ្សាយលើទំព័រ Halo noviny គឺឆ្លុះបញ្ចាំងនូវទស្សនៈខ្វះបរា
នុម័តនិងបដិសេធទាំងស្រុងលក្ខណៈស្របច្បាប់របស់សាលក្រមនេះ។ តាមលោក
រូប នេះថា ដោយសារវៀតណាម ហ្វីលីពីននិងម៉ាឡេស៊ីចង់ដោះស្រាយជម្លោះដោយ
ផ្លូវការទូត ដូច្នេះទើបមានរឿងបណ្តឹងចិននៅ PCA។ លោកសង្កត់ធ្ងន់ថា ប្រទេស
មានអធិបតេយ្យភាពទាំងអស់ សុទ្ធតែមានសិទ្ធិប្តឹងចិននៅតុលាការអន្តរជាតិ
ដោយសារគេមិនមែនក្រោមអាណានិគមរបស់ចិនទេ។ លោក Marcel Winter បាន
លើកច្បាស់ថា ប្រទេសជាច្រើនក្នុងនោះមានអាមេរិកនិងជប៉ុនបានប្រឆាំង ជំទាស់
ចំពោះសកម្មភាពវាទីនិងកសាង កោះសិប្បនិម្មិតនៅប្រជុំកោះ Hoang Sa និង
Truong Sa។ ហើយជាថ្មីម្តងទៀត លោក Winter បានអះអាងថា បន្តគាំ ទ្រការប្រ
កាសអធិបតេយ្យភាពស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ