ប្រធានសម្ព័ន្ធសមាគមនារីឡាវមកបំពេញទស្សនកិច្ចនិងធ្វើការនៅទីក្រុង Da Nang

(VOVWORLD) - ប្រធានសម្ព័ន្ធសមាគមនារីឡាវបានប្តេជ្ញាក្សានិងលើកកំពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវនិយាយរួម និង Da Nang ជាមួយខេត្តភាគខាងត្បូង-កណ្តាលឡាវ ជាពិសេសមានការអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រីនៃប្រទេសទាំងពីរ។

ប្រធានសម្ព័ន្ធសមាគមនារីឡាវមកបំពេញទស្សនកិច្ចនិងធ្វើការនៅទីក្រុង Da Nang - ảnh 1ថ្នាក់ដឹកនាំទីក្រុង Da Nang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រធានសម្ព័ន្ធសមាគមនារីឡាវ Inlavan Keobounphan (រូបថត៖ TTXVN)

នារសៀលថ្ងៃទី១ ខែកក្កដា គណៈប្រតិភូជាន់ខ្ពស់នៃសម្ព័ន្ធសមាគមនារីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកស្រី Inlavan Keobounphan ប្រធានសម្ព័ន្ធសមាគមនារីឡាវ បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុង Da Nang។ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំទីក្រុង លោកស្រី Inlavan Keobounphan បានអះអាងថា សម្ព័ន្ធសមាគមនារីឡាវជានិច្ចកាលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធសមាគមនារីវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសកម្មភាពមិត្តភាព រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសឡាវនិងវៀតណាម។ ប្រធានសម្ព័ន្ធសមាគមនារីឡាវបានសន្យារក្សានិងលើកកំពស់លទ្ធផលដែលសម្រេចបាន រួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវនិយាយរួម និង Da Nang ជាមួយខេត្តភាគខាងត្បូង-កណ្តាលឡាវ ជាពិសេសមានការអភិវឌ្ឍកាន់តែមានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងស្ត្រីនៃប្រទេសទាំងពីរ។

លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang លោក Nguyen Van Quang សង្ឃឹមថា នាពេលខាងមុខ សម្ព័ន្ធសមាគមនារីនៃប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងបណ្តុះបណ្តាលបុគ្គលិក; សម្របសម្រួលយ៉ាងសកម្មជាមួយគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរជាតិ និងតំបន់ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ; រួមគ្នារៀបចំសកម្មភាព “ឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម - ឡាវ ឡាវ- វៀតណាម” តាមនោះ រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - ឡាវ និយាយរួម, Da Nang ជាមួយតំបន់នានារបស់ឡាវនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ