នារសៀលថ្ងៃទី ៦ សីហា គណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់កងទ័ព ប្រជាជនវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Ngo Xuan Lich បានជួបចរចារ ជាមួយគណៈប្រតិភូកម្មាភិបាលនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវដឹកនាំ ដោយឧត្តមសេនីយ៍ទោ Sengnoun Saynhalat ដែលកំពុងមានដំណើរទស្សនកិច្ចនិង
បំពេញការងារនៅវៀតណាម។ ភាគីទាំង ២ បានពិភាក្សារបណ្ដាបញ្ហាអំពីស្ថនភាព
នៅ ប្រទេសនិមួយៗ តំបន់និងអន្តរជាតិ ជូនដំណឹងលទ្ធផលមួយចំនួនដែលទទួល
បានក្នុង ការរៀបចំ សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ “ឆ្នាំសាមគ្គីភាពមត្តិភាព
វៀតណាម-ឡាវ” លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតនិងលើកទី ៣៥ ទិវា
ចុះហេត្ថលេខាលើសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង ២ និង ឯកភាពទឹសដៅសហប្រតិបត្តិការក្នុង រយៈពេលខាងមុខ។ នាថ្ងៃដ៍ដែល រដ្ឋមន្ត្រី
ក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh បាន
ជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Sengnoun Saynhalat៕
![ប្រធានអគ្គស្នងការនយោបាយឡាវទៅបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2012_08_07/lao1.jpg) |
នាយឧត្តមសេនីយ៍ Phung Quang Thanh បានជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោ Sengnoun Saynhalat (Image: Internet) |