ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា P. Leahy មានបំណងចង់បង្កើនការជួបប្រាស្រ័យយុវជនអាមេរិក-វៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា (ម៉ោងក្នុងតំបន់) ព្រឹទ្ធសមាជិក Patrick Leahy ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក និងភរិយាលោកស្រី Marcelle បានអញ្ជើញទៅទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅអាមេរិក។

ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា P. Leahy មានបំណងចង់បង្កើនការជួបប្រាស្រ័យយុវជនអាមេរិក-វៀតណាម - ảnh 1ព្រឹទ្ធសមាជិក Patrick Leahy ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក និងភរិយាបានថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូត Nguyen Quoc Dung និងភរិយា (រូបថត៖ អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក)

ចែករំលែកនៅក្នុងជំនួបនេះ ព្រឹទ្ធសមាជិក Patrick Leahy និងភរិយា Marcelle បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីនិស្ស័យរបស់ខ្លួនចំពោះប្រទេសវៀតណាម សេចក្តីស្រឡាញ់ចំពោះប្រជាជនវៀតណាមដែលរួសរាយរាក់ទាក់   និងត្រៀមខ្លួនជានិច្ចសម្រាប់ការសិក្សារៀនសូត្រ។ សមាជិកព្រឹទ្ធសភា Patrick Leahy បានអះអាងថា ក្នុងឋានៈជាប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភាអាមេរិក និងសូម្បីតែពេលចូលនិវត្តន៍ លោកនៅតែបន្តខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងទំនាក់ទំនងរវាងវៀតណាម និងអាមេរិក ជាពិសេស រក្សានិងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ក៏ដូចជាផលប្រយោជន៍រួម ដើម្បីពិភពលោកកាន់តែល្អប្រសើរ។ ព្រឹទ្ធសមាជិក Patrick Leahy ក៏បានសម្តែងនូវបំណងចង់ពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូររវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដោយសង្កត់ធ្ងន់ថា នេះជាមធ្យោបាយល្អបំផុតសម្រាប់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក បង្កើនការយល់ដឹង និងបន្តរួមចំណែកដល់ការបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រធានអចិន្ត្រៃយ៍ព្រឹទ្ធសភា P. Leahy មានបំណងចង់បង្កើនការជួបប្រាស្រ័យយុវជនអាមេរិក-វៀតណាម - ảnh 2ព្រឹទ្ធសមាជិក Patrick Leahy និងភរិយា ព្រមទាំងបុគ្គលិកទាំងអស់នៃស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក នៅមុខអាគាវៀតណាមក្នុងទីក្រុង Washington, D.C.(រូបថត៖ អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung សង្ឃឹមថា សមាជិកព្រឹទ្ធសភា Leahy នឹងបន្តគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងនោះ កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ជួយតភ្ជាប់ និងកសាងបណ្តាញសមាជិកសភាមិត្តភាពជាមួយវៀតណាម ជាក្រុមដែលអាចបន្តការងាររបស់សមាជិកព្រឹទ្ធសភាលើការជំនះលើផលវិបាកនៃសង្គ្រាមនៅក្នុងសភាសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ