ប្រធានអាស៊ាន-២០២៣៖ ការទាញយក “វិធីសាស្រ្តអភិក្រមថ្មី” ដើម្បីនាំមកនូវវឌ្ឍនភាពសម្រាប់ COC

(VOVWORLD) - ឥណ្ឌូណេស៊ី គ្រោងនឹងពង្រឹងកិច្ចសន្ទនាជាមួយចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ដើម្បីបញ្ចប់ក្រមប្រតិបត្តិ (COC) លើសមុទ្រខាងកើតក្នុងពេលឆាប់ៗនេះ។ 

យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឥណ្ឌូនេស៊ីនឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បី "ទាញយកវិធីសាស្រ្តអភិក្រមថ្មី" ក្នុងការបញ្ច្រាសទិសក្នុងតំបន់ដែលកំពុងប្រឈមមុខនឹងបញ្ហាអស្ថិរភាព។ លោក Sidharto R. Suryodipuro អគ្គនាយកនៃនាយកដ្ឋានសហប្រតិបត្តិការអាស៊ាននៅក្រសួងការបរទេសឥណ្ឌូនេស៊ីបានចាត់ទុកថា ប្រការសំខាន់ គឺភាគីទាំងអស់សុទ្ធតែយល់ព្រមថា COC ត្រូវតែមានប្រសិទ្ធភាព មានលទ្ធភាពដំណើរការ និងស្របតាមច្បាប់អន្តរជាតិ។ នៅឯកិច្ចប្រជុំចង្អៀត របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន សមាជិកបានសន្យាថា នឹងធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចចរចា COC ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ COC ប្រកបដោយខ្លឹមសារ ប្រសិទ្ធភាព និងអាចដំណើរការបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ