ប្រធាមាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការប្រឆាំងភេវរកម្ម


ប្រធាមាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការប្រឆាំងភេវរកម្ម - ảnh 1
ប្រធាមាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការប្រឆាំងភេវរកម្ម (Image: VNA)

(VOVworld) – ប្រធានាធិតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវឲ្យ
សហគមន៍អន្តរជាតិបោះបង់ “ការអួតអាងភូមិសាស្ត្រនយោបាយ”
ការអនុវត្ត “បទដ្ឋានទ្វេដង” ក៏ដូចជាគោលនយោបាយឆ្លៀតឱកាស
ប្រយោលឬមិនផ្ទាល់បណ្ដាក្រុមភេវរកម្មដោយឡែកសំដៅដណ្តើម
គោលដៅរបស់ខ្លួនដើម្បីសហការបហ្រឆាំងភេវរកម្ម។ លោក Putin
បានចេញសេចក្តីប្រកាសពោលខាងលើនៅសន្និសីទកំពូលអង្គការ
សន្ធិសញ្ញាសន្តិសុខសមហភាព  (CSTO) ដែលបានប្រព្រឹត្តទៅនា
ថ្ងៃទី ១៥ កញ្ញានៅ Tajikistan ។ លោក Putin បានឲ្យដឹងថា៖ អង្គការ
រដ្ឋឥស្លាមស្វ័យប្រកាស (IS) បានជះឥទ្ធិពលសតិអារម្មណ៍និងហ្វឹក
ហាត់ប្រយុទ្ធសំរាប់មុខសញ្ញាជាច្រើននាក់របស់រុស្ស៊ីនិងប្រទេស
អឺរ៉ុបនានា។ ប្រធានាធិបតីរុស្ស៊ីបានព្រួយបារម្ភថា៖ បណ្ដាមុខសញ្ញា
ជ្រុលនិយមនេះនឹងវិលត្រឡប់មកប្រទេសវិញដើម្បីដំណើរការវាយ
ប្រហារភេវរកម្ម។ លោក Putin ក៏បានព្រួយបារម្ភថា៖ ស្ថានភាពអំពើ
ហឹង្សានៅអាប់ហ្គានីស្ថាននឹងរីករាលដាលដល់ តំបន់អាស៊ីកណ្ដាល
ហើយអះអាងថា៖ រុស្ស៊ីនឹងជួយឧបត្ថម្ភ Tajikistan ធានាសន្តិសុខ
បន្ទាប់ពីរាល់ការបាញ់កាំភ្លើងបានកើតមានឡើងនាពេលថ្មីៗនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ