ប្រព័ន្ធការពារកាំជ្រួច THAAD នឹងដាក់ឲ្យដំណើរការនាប៉ុន្មានថ្ងៃខាងមុខ

ប្រព័ន្ធការពារកាំជ្រួច THAAD នឹងដាក់ឲ្យដំណើរការនាប៉ុន្មានថ្ងៃខាងមុខ - ảnh 1
ប្រព័ន្ធការពារកាំជ្រួច THAAD នឹងដាក់ឲ្យដំណើរការនាប៉ុន្មានថ្ងៃខាងមុខ (VNA)


(VOVworld) – ប្រព័ន្ធការពារកាំជ្រួចរយៈចម្ងាយឆ្ងាយដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកប្រចាំនៅកូរ៉េខាងត្បូងនឹងដាក់ឲ្យដំណើរការនាប៉ុន្មានថ្ងៃ ខាងមុខ។ នេះគឺជាការអះអាងរបស់មេបញ្ជាការនៃទីបញ្ជាការកងទ័ពអាមេរិកនៅប៉ាស៊ីហ្វិក ឧត្ដមនាវីឯក Harry Harris នាថ្ងៃទី ២៦ មេសា។ ថ្លែងមតិនៅរដ្ឋសភាអាមេរិក ឧត្តមនាវីឯក Harris បានសម្តែងនូវជំនឿជាក់ទៅលើកងទ័ពអាមេរិកអាចវាយបរាជ័យការវាយប្រហារដោយកាំជ្រួចណាក៏ដោយរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េទៅលើក្រុមនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក។ ប៉ុន្តែ លោកក៏បានផ្តើមឡើងការពិនិត្យមើលឡើងវិញការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចមួយទៀតនៅរដ្ឋ Hawaii ក្នុងករណី ព្យុងយ៉ាងមានផែនការ វាយប្រហារទៅលើអាមេរិកដូចសេចក្តីប្រកាសមុនៗរបស់គេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ