ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ចុះផ្សាយព័ត៌មានជាច្រើនដោយគូសបញ្ជាក់នូវសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានចុះផ្សាយអត្ថបទជាច្រើនដែលបង្ហាញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌូនេស៊ី និងការចូលរួមក្នុងមហាសន្និបាតអន្តរសភានៃប្រជាជាតិអាស៊ីអាគ្នេយ៍លើក ទី៤៤ (AIPA-៤៤) របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ចុះផ្សាយព័ត៌មានជាច្រើនដោយគូសបញ្ជាក់នូវសារៈសំខាន់នៃដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋសភាវៀតណាម - ảnh 1ប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងមតិនៅវេទិកាភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី (រូបថត៖ Doan Tan/TTXVN)

វិចារណកថារបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ Antara បានអះអាងថា ដំណើរទស្សនៈកិច្ចនេះមានអត្ថន័យធំធេង ដោយបង្ហាញថា គោលនយោបាយការបរទេសរបស់វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគីជាមួយឥណ្ឌូនេស៊ី និងមានបំណងចង់រួមចំណែកកសាងបរិយាកាសសន្តិភាព ស្ថិរភាព  និងវិបុលភាពក្នុងតំបន់។

ទាក់ទិននឹងទំនាក់ទំនងវៀតណាម - ឥណ្ឌូណេស៊ី លោក Antara បានលើកឡើងថា ប្រជាជនទាំងពីរបានរួមដៃគ្នាតស៊ូប្រយុទ្ធដើម្បីដណ្តើមឯករាជ្យជាតិ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរលើគ្រប់វិស័យ ចាប់ពីនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ រហូតដល់ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ពាណិជ្ជកម្មទ្វេភាគីត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងនាពេលខាងមុខ ស្របតាមអត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា រដ្ឋសភាវៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ តាមរយៈការជំរុញសកម្មភាពសហប្រតិបត្តិការ សភាដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការវិជ្ជាជីវៈ និងក្រុមសមាជិកសភាមិត្តភាព។

ក្នុងពេលជាមួយគ្នានោះ នៅក្នុងការអត្ថាធិប្បាយដែលចុះផ្សាយក្នុងកាសែត Asia Review, Kompasiana និង Republik Merdeka លោក Veeramalla Anjaiah អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ (CSEAS) បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំវៀតណាម ចំពោះទំនាក់ទំនងជាមួយឥណ្ឌូនេស៊ី។ ដំណើរទស្សនកិច្ចនេះ ក៏បង្ហាញពីស្មារតីនៃសាមគ្គីភាព និងភាពជឿជាក់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលត្រៀមខ្លួនរួចជាស្រេច  ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍ប្រជាជន ក៏ដូចជាសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ ដំណើរទស្សនកិច្ចនេះ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភាវៀតណាម និងឥណ្ឌូនេស៊ីផងដែរ។

អ្នកស្រាវជ្រាវអន្តរជាតិបានបន្ថែមថា ប្រទេសទាំងពីរមានទស្សនៈរួមគ្នាអំពីបញ្ហាសមុទ្រខាងកើត   ដោយថា រាល់ជម្លោះនៅសមុទ្រត្រូវតែដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ