ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចចំណងមិត្តភាពដ៏រឹងមាំជាមួយវៀតណាម

(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១២-១៣ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយកម្ពុជាបានចុះផ្សាយអត្ថបទជាបន្តបន្ទាប់ ដែលផ្សព្វផ្សាយសារសំខាន់ៗ ជាច្រើន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ។ 
អត្ថបទបានសង្កត់ធ្ងន់លើការជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងដំណើរការ ប្រវត្តិសាស្ត្ររវាងវៀតណាមនិងកម្ពុជា ព្រមទាំងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដ៏រឹងមាំ រវាងប្រទេសជិតខាងទាំងពីរ។
ប្រព័ន្ធផ្សព្វផ្សាយកម្ពុជារំលេចចំណងមិត្តភាពដ៏រឹងមាំជាមួយវៀតណាម - ảnh 1អត្ថបទនៅលើគេហទំព័រ Fresh News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ជាមួយនឹងសារសំខាន់ៗអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម-កម្ពុជា។ (រូបថតអេក្រង់។ ប្រភព៖ VNA)
ក្នុងព្រឹត្តិប័ត្រព័ត៌មានដែលបានចុះផ្សាយនាថ្ងៃទី ១២ ខែធ្នូ ក្រោមចំណងជើងថា “សម្ដេចធិបតីជឿជាក់ថា មិត្តភាពកម្ពុជា-វៀតណាម មាននិរន្តរភាព ទោះបីជាស្ថាន ការណ៍ពិភពលោកមានការប្រែប្រួលក៏ដោយ” គេហទំព័រព័ត៌មាន Fresh News បាន ដកស្រង់សុន្ទរកថារបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីលៀង សាយភោជន៍ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ដោយបានសម្តែងការពេញចិត្ត ចំពោះការពិភាក្សាការងារដោយស្មោះត្រង់ និងស្និទ្ធស្នាលជាមួយនាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh ស្តីពីទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាង ប្រទេសទាំងពីរ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ជំនួបនេះនឹងរួមចំណែក យ៉ាងសំខាន់ក្នុងការបន្តពូនជ្រុំ និងកែលម្អបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាង កម្ពុជា និងវៀតណាម ទោះបីជាស្ថានភាពតំបន់និងពិភពលោកកំពុងមានការប្រែប្រួល យ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។
ក្នុងព្រឹត្តិប័ត្រព័ត៌មានដែលចុះផ្សាយនៅថ្ងៃដដែល ក្រោមចំណងជើងថា “កម្ពុជា-វៀតណាម ដាក់ចេញគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបាន ២០ពាន់ លានដុល្លារអាមេរិកនាពេលខាងមុខ” ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បាន ដកស្រង់សម្ដីរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលនៃប្រទេសទាំង ពីរបានដាក់ចេញគោលដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបានកម្រិត ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការជួយឧបត្ថម្ភ និងការគាំទ្រគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យកាលពីមុន។ តាមនោះ បញ្ជាក់ថា ការជួយឧបត្ថម្ភរបស់ កម្ពុជាចំពោះវៀតណាមក្នុងការបង្រួបបង្រួមប្រទេសជាតិ និងការជួយឧបត្ថម្ភរបស់វៀត ណាម សម្រាប់កម្ពុជាដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជាការពិតប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាមួយអាចបំភ្លៃបំភ្លើស បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ