ប្រព័ន្ធផ្សព្វផ្សាយឆែកចុះផ្សាយព័ត៌មានសំខាន់ៗស្ដីពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់រវាងឆែកនិងវៀតណាម

(VOVWORLD)-កាសែតអេឡិចត្រូនិកនាំមុខគេរបស់សាធារណរដ្ឋឆែកនាថ្ងៃទី ៧ មិថុនាបានចុះផ្សាយអត្ថបទ និងរូបភាពជាច្រើនស្ដីពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់រវាង ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang 
ប្រព័ន្ធផ្សព្វផ្សាយឆែកចុះផ្សាយព័ត៌មានសំខាន់ៗស្ដីពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់រវាងឆែកនិងវៀតណាម - ảnh 1 ប្រព័ន្ធផ្សព្វផ្សាយឆែកចុះផ្សាយព័ត៌មានសំខាន់ៗស្ដីពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់រវាងឆែកនិងវៀតណាម

កាសែតអេឡិចត្រូនិកនាំមុខគេរបស់សាធារណរដ្ឋឆែកនាថ្ងៃទី ៧ មិថុនាបានចុះផ្សាយអត្ថបទ និងរូបភាពជាច្រើនស្ដីពីលទ្ធផលនៃកិច្ចចរចាជាន់ខ្ពស់រវាង ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ដែលក្នុងនោះបានសង្គត់ធ្ងន់លើការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ លុបចោលទិដ្ឋាការរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរឆែក និងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ។ អត្ថបទក្រោមចំណងជើងថា "ភ្ញៀវទេសចរឆែកអាចមកវៀតណាមដោយមិនចាំបាច់ទិដ្ឋាការឡើយ " កាសែត Novinky (ព័ត៌មាន) បានឱ្យដឹងថានៅក្នុងកិច្ចចរចា ភាគីទាំងពីរបានឯកភាពគ្នាលើកលែងទិដ្ឋាការរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរណ៍ឆែកមកទស្សនាវៀតណាម ព្រមទាំងឯកភាពគ្នាបើកជើងហោះហើរត្រង់ផ្ទាល់រវាងទីក្រុង Prague និងទីក្រុងហូជីមិញ។វិទ្យុផ្សាយសម្លេងឆែក កាសែត Mlada Fronta DNES បានជូនព័ត៌មានស្ដីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិតរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បណ្ដាប្រព័ន្ធផ្សព្វផ្សាយនានារបស់ឆែក ក៏បានចុះផ្សាយអត្ថបទស្ដីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងប៉ូលីសនៃប្រទេសទាំងពីរ ។ កាសែត Halo Noviny បានឲ្យដឹងថា នៅក្នុងវេទិកាសហគ្រាសរវាងឆែក និងវៀតណាម សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ៧ និងអនុស្សារណៈយោគយល់គ្នាដោយមានតម្លៃ ២០ លានដុល្លារអាមេរិកស្ដីពីមណ្ឌលទេសចរណ៍មួយចំនួនរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ