ប្រព័ន្ធផ្សព្វផ្សាយជប៉ុនឆ្លុះបញ្ចាំងយ៉ាងច្បាស់ត្រដែតនូវដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីលោក Kishida Fumio
(VOVWORLD) - សារព័ត៌មានជប៉ុននាថ្ងៃទី១ឧសភាបានឆ្លុះបញ្ជាំងយ៉ាងច្បាស់ត្រដែតចំពោះដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃទី ១ ឧសភា (រូបថត៖ VOV) |
ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរំលេចឡើងវិញ នូវខ្លឹមសារសំខាន់ៗក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីលោក Kishida Fumio; ទន្ទឹមនឹងនោះ បានដកស្រង់ប្រកសាសន៍លោកនាយករដ្ឋមន្ត្រី Kishida ថ្លែងក្រោយកិច្ចពិភាក្សា ដោយបញ្ជាក់ថា វៀតណាមជា “ដៃគូសំខាន់” ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ជប៉ុនចំពោះតំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើក ចំហ។
ដោយមានចំណងជើងថា "ជប៉ុននឹងសហការជាមួយវៀតណាមដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់" ទីភ្នាក់ងារសារព័ត៌មាន Jiji Press បានប្រកាសគោលគំនិតរបស់ នាយករដ្ឋមន្ត្រី Kishida ដែលថា ជប៉ុននិងវៀតណាមនឹងសហការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ នៅក្នុងព័ត៌មានមួយផ្សេងទៀតដែលមានចំណងជើងថា "ជប៉ុននឹងជួយវៀតណាមកែលំអរសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិតរបស់យោធា" Jiji Press បានលើកឡើងថា មេដឹកនាំនៃប្រទេសទាំងពីរក៏បានយល់ព្រមបន្តសហប្រតិបត្តិការសម្រាប់តំបន់ឥណ្ឌា-ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើកចំហ។
ក្នុងពេលជាមួយគ្នានោះ ទូរទស្សន៍ NHK ក៏បានចុះផ្សាយយ៉ាងច្បាស់ត្រដែតអំពីខ្លឹមសារដែលថ្នាក់ដឹកនាំទាំងពីរបានពិភាក្សានិងឯកភាពគ្នា ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងហាណូយផងដែរ៕