ប្រព័ន្ធផ្សព្វផ្សាយជប៉ុនវាយតម្លៃថា វៀតណាមបានបង្ហាញពីស្ថិរភាពនយោបាយ

(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានបន្តមានអត្ថបទអំពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងការងារកម្មាភិបាលនៅសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ 

ស្ថានីយ៍ទូរទស្សន៍ NHK របស់ជប៉ុនបានធ្វើអត្ថាធិប្បាយថា៖ ដោយមានការយកចិត្តទុកដាក់ពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក និងចិន វៀតណាមកំពុងឆ្ពោះទៅរកគោលដៅបង្ហាញពីស្ថិរភាពនយោបាយតាមរយៈការតែងតាំងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រកបដោយភាពរលូន។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនវាយតម្លៃថា វៀតណាមបានបង្ហាញពីស្ថិរភាពនយោបាយ - ảnh 1អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ។ រូបថត៖ Lam Khanh/TTXVN

កាសែត Sankei បានដកស្រង់អត្ថបទរបស់ទីភ្នាក់ងារសារព័ត៌មាន Kyodo ដែលមានចំណងជើងថា "វៀតណាមតែងតាំងលោក To Lam ជាអគ្គលេខបក្សថ្មី ដោយគាំទ្រដល់យុទ្ធនាការប្រឆាំងអំពើពុករលួយរបស់អ្នកកាន់តំណែងមុន"។ អត្ថបទបានវាយតម្លៃថា លោក To Lam ជាអ្នកគាំទ្រយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់អតីតអគ្គលេខាបក្ស លោក Nguyen Phu Trong នៅពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងនគរបាល។ កាសែត Yomiuri បានធ្វើអត្ថាធិប្បាយថា ដោយធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ទាក់ទងនឹងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម កាសែត Kyodo បានធ្វើអត្ថាធិប្បាយថា នាពេលនេះ គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមនឹងមិនមានការផ្លាស់ប្តូរអ្វីដ៏ធំដុំនោះទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ