ប្រព័ន្ធផ្សព្វផ្សាយបារាំងចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Phillipe

(VOVWORLD) -នាថ្ងៃទី ២ ខែវិច្ឆិកាប្រព័ន្ធផ្សព្វផ្សាយបារាំងបានចុះផ្សាយព័ត៌មានជាច្រើនអំពីថ្ងៃធ្វើការដំបូងរបស់ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Phillipe ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ដោយសង្កត់ធ្ងន់ទៅលើកិច្ចសន្យាសេដ្ឋកិច្ច ដែលបាន ចុះហត្ថលេខារវាងសហគ្រាសនៃប្រទេសទាំងពីរ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋមន្រ្តីបារាំង លោក Edouard Phillipe - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ស្ដាំ) និងនាយករដ្ឋមន្រ្តីបារាំង លោក Edouard Phillipe (ឆ្វេង) (រូបថត៖ TTXVN) 

កាសែតបារាំងមួយចំនួនដូចជា៖ Le Figaro, La Croix, Ouest-France, Le Point, L'Observateurនិង Le Télégramme និងកាសែតសេដ្ឋកិច្ចដូចជា Boursorama និង Boursier ព្រមទាំង ប៉ុស្តិ៍ទូរទស្សន៍ បារាំង ២៤ និង BFMTV ក៏បានចុះផ្សាយព័ត៌មានអំពីកិច្ចសន្យារវាងវៀតណាម និងបារាំងដែលបានចុះហត្ថលេខាក្នុងថ្ងៃទី ២ ខែវិច្ឆិកា ដែលមានតម្លសរុបចំនួន ១០ ពាន់លាន អឺរ៉ូ។

កាសែត  Le Figaro បានវាយតម្លៃថា  បារាំងមិនទាន់ឆ្លៀតយកបាននូវសក្តានុពលរបស់ទីផ្សារវៀតណាម។ ទំនិញបារាំង ស្រូបយក ចំណែកទីផ្សារតិចតួចនៅវៀតណាតែប៉ុណ្ណោះ ពោលគឺមិនទទួលបានតួលេខ ១ % ឡើយ។ ប៉ារីសបានសង្កត់ធ្ងន់លើគោលបំណងចង់លុបចោករាល់របាំង ដើម្បីពង្រឹងទំនាក់ទំនងជាមួយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ