ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong

(VOVWORLD) - ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស ចិនចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា ក៏ដូចជាសកម្មភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសចុះផ្សាយអត្ថបទជាច្រើន។

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong  - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបសន្ទនាជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិនលោក  Xi Jinping (រូបថត៖ VOV)

ទីភ្នាក់ងារព័ត៌មានស៊ីនហួរ (ចិន) នាថ្ងៃទី៣១ ខែតុលា បានចុះផ្សាយព័ត៌មានអំពីជំនួបរវាងអគ្គលេខាបក្សលោក Nguyen Phu Trong និងអគ្គលេខាគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋ លោក Xi Jinping។ យោងតាមស៊ីនហួ នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងប្រពៃណីមិត្តភាព ពង្រឹងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ ជំរុញការជឿទុកចិត្តផ្នែកនយោបាយ គ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានសមស្រប និងជំរុញភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម ឆ្ពោះទៅដំណាក់កាលថ្មីមួយ។

នាថ្ងៃដដែល កាសែត “បេកាំងរាត្រី” បានចុះផ្សាយអត្ថបទដោយលើកយកចំណុចពិសេសចំនួន ៣ នៃដំណើរទស្សនកិច្ចនេះគឺ៖ អគ្គលេខាបក្ស លោក Nguyen Phu Trong គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅចិន បន្ទាប់ពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន; នេះក៏ជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បន្ទាប់ ពីមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម; ហើយនេះជាលើកទីមួយហើយ ដែលចិនបានទទួលស្វាគមន៍ថ្នាក់ដឹកនាំបរទេសជាមួយនឹងពិធីការបដិសណ្ឋារកិច្ចជាផ្លូវ ការបន្ទាប់ពីរយៈពេល ៣  ឆ្នាំនៃការរងផលប៉ះពាល់ដោយជំងឺរាតត្បាត កូវីដ ១៩។ យោងតាមកាសែត “បេកាំងរាត្រី” ទំនាក់ទំនងវៀតណាម-ចិនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

នាថ្ងៃទី ៣១ តុលា ផងដែរ កាសែតអេឡិចត្រូនិក និងការសែតបោះពុម្ភនៃកាសែតឯករាជ្យ ដែលជាកាសែតពេញនិយមនៅរុស្ស៊ី បានចុះផ្សាយអត្ថបទមួយរបស់អ្នកវិភាគនយោបាយអន្តរជាតិ Grigory Trofimchuk ដោយបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ទៅនៅប្រទេសចិន ដែលពោរពេញទៅដោយអត្ថន័យសំខាន់ពិសេស។ លោក Trofimchuk បានលើកមតិថា ទំនាក់ទំនងវិជ្ជមានរវាងបក្សទាំងពីរគឺជាលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសំជាក់ស្តែងរវាងប្រទេសទាំងពីរ។

កាសែតNikkei (ជប៉ុន) នាថ្ងៃទី ១ វិច្ឆិកា មានអត្ថបទដោយសង្កត់ធ្ងន់ថា ដំណើរទស្សនៈកិច្ចនេះគឺជាការអះអាងនូវគោលនយោបាយការបរទេស ដ៏ខ្ជាប់ខ្ជួនរបស់ វៀតណាម ដោយគោរពទំនាក់ទំនងជាមួយប្រទេសជិតខាង ក្នុងនោះមានចិន រួមគ្នាផ្លាស់ប្តូរ និងសហប្រតិបត្តិការដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (ចក្រភពអង់គ្លេស) ក៏បានចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចនេះ។ យោងតាមទីភ្នាក់ងារព័ត៌មាននេះ ចិនបានផ្តល់ការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងភាគីទាំងពីរ។

នាថ្ងៃដដែលនោះ ថ្ងៃទី ១ ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន Prensa Latina (គុយបា) បានចុះផ្សាយអត្ថបទមួយថា “វៀតណាមនិងចិនបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជាច្រើន” ដោយបានដកស្រង់ប្រសាសន៍របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ដែលវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន-វៀតណាម ហើយទន្ទឹមនឹងនោះ បញ្ជាក់ពីតួនាទីរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីជំរុញទំនាក់ទំនងរវាងប្លុកនេះ ជាមួយចិនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ