ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតំលៃខ្ពស់ចំពោះឫទ្ធានុភាពអូឡាំពិក វៀតណាម

(VOVWORLD) -បើទោះបីជាចាញ់កូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែប្រជាជនវៀតណាមពិតជាមានមោទនភាពចំពោះការប្រកួតរបស់ក្រុមកីឡាករវៀតណាម។
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតំលៃខ្ពស់ចំពោះឫទ្ធានុភាពអូឡាំពិក វៀតណាម - ảnh 1 ទិដ្ឋភាពនៃការប្រកួតបាល់ទាត់

ទោះបីជាចាញ់ 1-3 នៅក្នុងការប្រកួតបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ASIAD ២០១៨ ក៏ដោយ បន្តែក្រុមកីឡាករអូឡាំពិកវៀតណាម នៅតែទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

បណ្ដាញសង្គម Twitter របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានរ៉ាយរ៉ាប់ដំណើរឈានទៅ ASIAD ២០១៨ របស់ក្រុមកីឡាករ អូឡាំពិក វៀតណាមគឺជា            "ការធ្វើដំណើរដ៏ល្អ" ។ ទន្ទឹមនឹងនេះ វែបសាយ AFC បានកោតសរសើរចំពោះគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Minh Vuong។

ការសែត FOX Sports Asia បានចុះផ្សាយអត្ថបទសរសរដោយចំណងជើងថា "ដំណើរដ៏ក្លាហានរបស់វៀតណាមបានបញ្ចប់ដោយសារកូរ៉េ ខាងត្បូង" ដោយអះអាងថា បើទោះបីជាចាញ់កូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែប្រជាជនវៀតណាមពិតជាមានមោទនភាពចំពោះការប្រកួតរបស់ក្រុមកីឡាករវៀតណាម។

 ទន្ទឹមនឹងនេះ ការប្រកួត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងអូឡាំពិកវៀតណាមនិងវកូរ៉េខាងត្បូងត្រូវបានប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងហៅ ថាជាការប្រកួត "ឈ្នះឈ្នះ ទាំងសងខាង" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ