ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនវាយតម្លៃខ្ពស់ចំពោះសមិទ្ធិកាត់បន្ថយភាពក្រីក្រនៅវៀតណាម

(VOVworld)-នាថ្ងៃទី៦សីហា វែបសាយ “Equilibrium Global” របស់អាហ្សង់ទីនបាន
ចុះ​ផ្សាយអត្ថបទសម្ភាសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម
 លោក Do Van Chien ស្តីពីគោលនយោបាយនិងសមិទ្ធិក្នុងការងារកាត់បន្ថយភាព
ក្រីក្រនៅតំបន់ជនជាតិភាគតិច វៀតណាម។ គេហទំព័រនេះបានសង្កត់ធ្ងន់ថា ក្នុង
ពិភពពហុជាតិសាសន៍ ពហុសាសនា និងពហុវប្បធម៌ដូចបច្ចុប្បន្ន ការរស់នៅសន្តិ
ភាពរវាងបណ្តាវប្បធម៌ជាការសាកល្បងមួយ សម្រាប់សហគមន៍អន្តរជាតិ។​ជាប្រ
ទេសមួយមានជនជាតិចំនួន៥៤នោះ គោលនយោបាយ របស់វៀតណាមចំពោះ
សហគមន៍ជនជាតិភាគតិចជាគំរូមួយ។

        អត្ថបទនេះបានចុះផ្សាយនូវចម្លើយរបស់លោក Do Van Chien ដោយអះអាងថា
ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងជាច្រើនលើ
គ្រប់ វិស័យជាពិសេសគឺវិស័យសេដ្ឋកិច្ច វប្បធម៌និងសង្គម។​លោក​Do Van Chien ឲ្យ
ដឹងថែម ទៀតថា ក្នុងមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២កន្លងទៅ វៀត
ណាមក៏បានដាក់ ចេញនូវវិធានការមួយចំនួនសំដៅទទួលបានគោលដៅអភិវឌ្ឍន៍
ចីរភាពនិងលើកកំពស់ជីវ ភាពរស់នៅជូនជនរួមជាតិជាជនជាតិភាគតិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ