បរិមាណជនចំណាកស្រុកទៅកាន់អ៊ីតាលីហួសពីបរិមាណទៅកាន់ក្រិច

បរិមាណជនចំណាកស្រុកទៅកាន់អ៊ីតាលីហួសពីបរិមាណទៅកាន់ក្រិច - ảnh 1
ជនចំណាកស្រុកឆ្លងសមុទ្រមេឌីទេរ៉ាណេដើម្បីទៅកាន់អ៊ីតាលី (រូបថត៖Reuters)

(VOVworld) - នេះជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥មក បរិមាណជន
ចំណាកស្រុកទៅកាន់អ៊ីតាលីហួសពីបរិមាណជនចំណាកស្រុកទៅកាន់ក្រិចហើយ
និន្នាការនេះអាចធ្វើឲ្យអ៊ីតាលីម្ដងទៀតក្លាយទៅជាគោលដៅចម្បងរបស់ជនចំណាក
ស្រុកដែលចង់ស្វែងរកអនាគតនៅទ្វីបអឺរ៉ុប។គិតតាំងពីដើមឆ្នាំមក មានជនចំណាក
ស្រុកជិត៤ម៉ឺននាក់ទៅកាន់អ៊ីតាលីក្រោយពីឆ្លងសមុទ្រមេឌីទេរ៉ាណេ កើនឡើង
២៥%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។សារព័ត៌មានអ៊ីតាលីចាត់ទុកថា
ការកើនឡើងនៃបរិមាណជនចំណាកស្រុកទៅកាន់ប្រទេសនេះគឺ ដោយសារកិច្ច
ព្រមព្រៀងរវាង EU និងទួរគីចូលជាធរមានចាប់តាំងពីខែមិនា ហើយផ្លូវ Balkan
បានបិទទ្វារ។ក្នុងពេលនោះ ខ្សែព្រំដែនរវាងអ៊ីតាលីជាមួយ បារាំង អូទ្រីសនិង
ស្លូវេនី ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង បណ្ដាលឲ្យជនចំណាក ស្រុកនៅអ៊ីតាលី
មិនអាចទៅកាន់កន្លែងដទៃទៀតបាន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ