បរិមាណស្វែងរកអន្តរជាតិសម្រាប់ទេសចរណ៍វៀតណាមនៅតែរក្សាក្នុងកម្រិតខ្ពស់

(VOVWORLD) - អគ្គនាយកដ្ឋានទេសចរណ៍ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) កាលពីម្សិលមិញ (៦ ធ្នូ) បានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២២ មានភ្ញៀវទេសចរណ៍អន្តរជាតិជាង ២,៩៥ លាននាក់មកកាន់វៀតណាម។

ក្នុងនោះ ភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង នៅតែច្រើនជាងគេ ស្មើនឹង ២៦% នៃចំនួនភ្ញៀវអន្តរជាតិសរុប ដែលមកកាន់វៀតណាម បន្ទាប់មកគឺភ្ញៀវអាមេរិក (៩%)។

បរិមាណស្វែងរករបស់អន្តរជាតិសម្រាប់ទេសចរណ៍វៀតណាមនៅតែមានកម្រិតខ្ពស់។ គោលដៅដែលអន្តរជាតិដែលគេស្វែងរកច្រើនជាងគេគឺ៖ ទីក្រុងហូជីមិញ ហាណូយ ទីក្រុង Da Nang, Phu Quoc, Nha Trang, Hoi An, Da Lat និង Phan Thiet។ គួរកត់សម្គាល់ថា ចំនួននៃការស្វែងរកទេសចរណ៍វៀតណាមពីទីផ្សារឥណ្ឌាក្នុងខែវិច្ឆិកាឆ្នាំ ២០២២ បានកើនឡើងយ៉ាងខ្លាំងប្រហែល ២០% បើប្រៀបធៀបទៅនឹងខែតុលាឆ្នាំ ២០២២។ តម្រូវការដ៏ធំបំផុតគឺមកពីរដ្ឋធានី Delhi និងរដ្ឋ Maharashtra ភាគខាងលិច។ ហាណូយ ហូជីមិញ Phu Quoc, Da Nang, Quy Nhon, Hoi An ដា  ជាកន្លែងដែលប្រជាជនឥណ្ឌាស្វែងរកច្រើនបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ