ប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំជួយជនក្រីក្ររួចផុតពីភាពក្រីក្រដោយនិរន្តរភាព

ប្រមូលផ្តុំរាល់ប្រភពកម្លាំងពលំជួយជនក្រីក្ររួចផុតពីភាពក្រីក្រដោយនិរន្តរភាព - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតី សន្និសីទ Online លើទូទាំងប្រទេសសំដៅអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល ២០១៦-២០២០។

(VOVworld)-នាព្រឹកថ្ងៃទី១៥តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen
Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញធ្វើជាអធិបតីសន្និ
សីទ Online លើទូទាំងប្រទេស សំដៅអនុវត្តកម្មវិធីគោលដៅជាតិដំណាក់កាល
 ២០១៦-២០២០។ ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
បានវាយតម្លៃថា ការងារកាត់បន្ថយភាពក្រីក្រទទួលបានប្រសិទ្ធិភាពខ្ពស់ ខណៈដែល
 ដល់ឆ្នាំ១៩៩៣ លើទូទាំងប្រទេសមានគ្រួសារក្រីក្រឡើងទៅដល់៥៨% ប៉ុន្តែនៅឆ្នាំ
២០១៥ បានថយចុះត្រឹម ៤,២៥% បើយោងតាមបទដ្ឋានចាស់។ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “គប្បីផ្សព្វផ្សាយទៅដល់សង្គមទាំងមូលគឺដើម្បីជនក្រីក្រ យកចិត្តទុកដាក់ដល់
 ជនក្រីក្រ។ ការផ្សព្វផ្សាយមួយទៀតគឺស្មារតីឆ្លងផុតភាពក្រីក្រដោយខ្លួនឯងរបស់ប្រ
 ជាជននិងតំបន់នីមួយៗ។ ប្រការទាំងពីរនេះត្រូវដើរទន្ទឹមនឹងគ្នា។​ហើយការផ្សព្វផ្សាយ
 ទី៣គឺការធ្វើពកម្មច្នៃប្រឌិត ឧស្សាព្យាយាមដើម្បីកាត់បន្ថយភាពក្រីក្រ ឈានឡើង
ធ្វើមាន”។

        នៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានបំផុសចលនា
ប្រឡងប្រណាំងប្រទេសជាតិទាំងមូលរួមដៃដើម្បីជនក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ