បរិយាកាសទទួលឆ្នាំថ្មីប្រពៃណី ឆ្នាំរោងចត្វាស័ក 2012 ក្នុងទូទាំងប្រទេស

នៅទីក្រុងហូជីមិញ ពិធីបុណ្យផ្កានិទាឃរដូវដែលរៀបចំនៅឧទ្យាន Tao Dan ទី ក្រុងហូជីមិញ បានទាក់ទាញភ្ញៀវមកទស្សនាកំសាន្តយ៉ាងច្រើនកុៈករ។ ទៅ​លេងកំសាន្តនិទាឃរដូវគឺជាទំនៀមទម្លាប់ដ៏ល្អប្រសើ១របស់ប្រជាជាតិវៀតណាម។ លោកស្រី Bui Thi Que នៅខ័ណ្ឌ Phu Nhuan និយាយថា៖ “ខ្ញុំទៅទស្សនា កំសាន្តទេសភាព។ ខ្ញុំមិនទៅទេសចរណ៌ទេ។ ទំនៀមទម្លាប់នេះ មានតំាងពីរ​យូៗមក។” គិតដោយភែកតែក្នុងរយៈពេល ៣ថ្ងៃតេត ឧទ្យានវប្បធម៌ Dam Sen ទាក់ទាញភ្ញៀវចំនួន ២សែន ២ហ្មឺននាក់មកទស្សនាលេងសប្បាយកំសាន្តកំដរ អារម្មណ៌។

          ទោះបីជាពិធីបុណ្យនិទាឃរដូវវត្ត Keo នៅស្រុក Vu Thu –Thai Binh បានបើលនាថ្ងៃទី ៤ តេតក៏ដោយ តែតាំងពីរមុនតេត អ្នកធម្មយាត្រាពីគ្រប់ទិសទី បានហូរទៅកាន់វត្ត Keo។ នេះជាពិធីបុណ្យនិទាឃរដូវធំបំផុតនៅខេត្ត Thai Binh ទាក់ទាញអ្នក ធម្មយាត្រារាបហ្មឺននាក់ចូលរួម។ លោក Nguyen Van Luan អនុប្រធានរណសិរ្សមាតុភូមិខេត្ត Thai Binh និយាយថា៖

“ចំពោះសកម្មភាពពិធិបុណ្យនាដើមឆ្នំាថ្មី រណសិរ្សមាតិភូមិខេត្តចូលរួមចលនា​ប្រជាជនរៀបចំល្អពិធិបុណ្យ ធានាសុវត្ថិភាព សន្សំសំចៃ។”

ធានាវប្បធម៏ថ្មី ផ្សារភ្ជាប់ជាមួយវប្បធម៏ប្រពៃណី។

សម្របទៅក្នុងបរិយាកាសទទួលនិទាឃរដូវរបស់ជនជាតិជាបងប្អូនចំនួន៥៤ ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ ក៏ទទួលបុណ្យតេតយ់ាងសប្បាយរីករាយដែរ។ លោក Thach Sang នៅភូមិ Kenh Lang ឃុំ Hoa Loi ស្រុក Chau Thanh និយាយថា៖  ចំណងមិត្តភាព Kinh - ខ្មែរមានតែ១។ បុណ្យតេតចូលឆ្នាំថ្មី ក៏ដូចជា បុណ្យតេតខ្មែរ។ ក៏ទៅសាក់សួរសុខទុក្ខ ជូនពរឆ្នាំថ្មីដែរ។ គ្មានអ្វីខុសពីគ្នាទេ។

ឆ្នាំនេះជនរួមជាតិខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយកក់ក្ដៅ និងសប្បាយជាងពេលដែលបណ្ដាគោលនយោបាយវិនិយោគដល់ដំបន់ជនរួមជាតិខ្មែរកំពុងព្រីកប្រសិទ្ធភាព។ ព្រះអនុត្ថេរះ Thach Ut ប្រធានសមាគមសាមគ្គី ព្រះសង្ឈស្នេហាជាតិ ស្រុក Tieu Can ជាស្រុកដែលមានជនរួមជាតិខ្មែររស់នៅយ៉ាងច្រើន អោយដឹងថា៖ បក្សនិងរដ្ឋយកចិត្តទុកដាក់ដល់គ្រប់វិស័យ ជួយដល់ជនរួមជាតិខ្មែរមានការងារធ្វើ កូចៅបានទៅសាលារៀន។ ជនរួមជាតិខ្មែរនៅតែរក្សារបានតេតេប្រពៃណីរបស់ខ្លួន។ ក៏ប៉ុន្តែ ដោយសាររស់នៅលាយឡំជាមួយគ្នា បានជាតេតរបស់ជនជាតិ Kinh ជនរួមជាតិខ្មែរក៏ចូលរួមយ៉ាងសប្បាយ។ រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ជូនអំណោយដល់ប្រជាជនទាំងជនជាតិ Kinh និងជនជាតិខ្មែរ គ្មានការប្រកាន់ទេ។

        ដោយមានគោលនយោបាយជាក់ស្ដែងរបស់បក្ស និងរដ្ឋ ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរខេត្ត ត្រាវិញនិយាយដោយឡែក និងប្រជាជនគ្រប់ជនជាតិជាបងប្អូននិយាយរួម ត្រូវបានលើកស្ទុយ ពេលដែលនិទាឃរដូវមកដល់ម្តងៗ ដើម្បីចំណងសាមគ្គីភាពរវាងបណ្ដាជនជាតិជាភាតរះ កាន់តែជិតស្និទ្ធ និងបុណ្យតេតចូលឆ្នាំថ្មីជាបុណ្យរួមរបស់សហគមទាំងមូល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ